លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ជួយព្យាបាលលោកតា សួន លីម អាយុ ៧៨ឆ្នាំ ជាសន្តិសុខមានជម្ងឺនៅតែម្នាក់ឯង

ចែករំលែក៖

ភ្នំពេញ : លោកតា សួន លីម អាយុ ៧៨ឆ្នាំ ហើយជាសន្តិសុខ ស្នាក់នៅបន្ទប់ជួលមួយកន្លែង នៅជាន់ទី ៤ តែម្នាក់ឯង គាត់បានធ្លាក់ខ្លួនឈឺជាទម្ងន់ ហើយមិនបានទៅព្យាបាលខណះខ្វះខាតថវិកា និងគ្មានសាច់ញាតិមើលថែ រស់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា, ក្រោយពីទទួលដំណឹងនេះភ្លាមៗ លោកបណ្ឌិត ហ៊ុន ម៉ាណែតប្រធានក្រុមប្រឹក្សាភិបាលសមាគម និង លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) ទទួលនាំលោកតាមកទទួលការព្យាបាលនិងតាមដានសុខភាពយ៉ាងយកចិត្តទុកដាក់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ មកសុខភាពលោកតា បានល្អប្រសើរ ដោយការចំណាយក្នុងការព្យាបាលទាំងអស់ជាការឧបត្ថម្ភរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ។
សូមជម្រាបជូនថា, លោកបណ្ឌិត ហ៊ុន ម៉ាណែតប្រធានក្រុមប្រឹក្សាភិបាលសមាគម និង លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម តែងតែបានយកចិត្តទុកដាក់ យ៉ាងខ្លាំងចំពោះបងប្អូនប្រជាពលរដ្ឋ ដែលជួបទុក្ខលំបាក ក្រខ្សត់ មានជីវភាពខ្វះខាត មានជំងឺនេះជាដើម តែងតែឲ្យក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ចុះទៅដល់ទី កន្លែងមូលដ្ឋាន ដើម្បីជួយឧបត្ថម្ភ និងព្យាបាលជំងឺដោយគ្មានការគិតប្រាក់ តាមរយៈការខិតខំជួយសង្គម ខ្មែរស្រលាញ់ខ្មែរ ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print