ទិដ្ឋភាពនៃពិធីដង្ហែរក្បួនព្យុហយាត្រាទិវាឯករាជ្យបារាំង

ចែករំលែក៖

ពិធីដង្ហែរក្បួនព្យុហយាត្រា បារាំង នៅថ្ងៃទី១៤ខែកក្កដា ក្នុងទីក្រុងបារីស ។ ចំណុចដែលគួឲ្យចាប់អារម្មបំផុតនោះគឺ នៅក្នុងឆ្នាំនេះកម្លាំងទាហានបារាំង ជាច្រើនបានទៅកាន់តំបន់ជិតសមរភូមិអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបើកការវាយប្រហារអ៊ុយក្រែន នៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២។ នៅក្នុងព្រឹត្តិការណ៍នេះ មានប្រធានាធិបតីបារាំង និងប្រមុខដឹកនាំអន្តរជាតិជាច្រើនចូលរួម។
សារព័ត៌មាន AFP បានដកស្រង់សំដីមន្ត្រីនៅក្នុងការិយាល័យប្រធានាធិបតីបារាំង បានឲ្យដឹងថា «ពិធីដង្ហែរក្បួនព្យុហយាត្រា ក្នុងគោលដៅ បង្ហាញពីចក្ខុវិស័យបង្កើនការសាមគ្គីភាព ជាមួយប្រទេសជាសម្ព័ន្ធមិត្ត ។
ពិធីដង្ហែរក្បួនព្យុហយាត្រា ត្រូវបានធ្វើឡើងនៅមហាវិថី Champs-Elysees ដោយមានការបើកឆាកជាទង់ជាតិ ប្រទេសសម្ព័ន្ធមិត្ត ចំនួន៩នៅក្នុងប្រទេសជិតខាង អ៊ុយក្រែន។
ពិធីដង្ហែរក្បួនព្យុហយាត្រា នៅថ្ងៃទី១៤ខែកក្កដា គឺជាការរំលឹកដល់ការក្រោកឈរឡើង ដណ្តើមគ្រប់គ្រងពន្ធនាគារឆ្នាំ១៧៨៩ ហើយចាប់ផ្តើមធ្វើបដិវត្តបារាំងបន្ទាប់មក៕

ដោយ៖សាធី

...


រូបភាព៖Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print