វិធានការសុខាភិបាលសម្រាប់អ្នកដំណើរជាប្រជាជន ឬពលករខ្មែរខ្មែរ ដែលចូលមកកម្ពុជាតាមច្រកព្រំដែនគោក និងព្រំដែនទឹក នៃប្រទេសថៃ ឡាវ និងវៀតណាម ដែលមិនបានចាក់ ឬចាក់វ៉ាក់សាំងកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ : ក្រសួងសុខាភិបាលមានវិធានការសុខាភិបាលសម្រាប់អ្នកដំណើរជាប្រជាជន ឬពលករខ្មែរ ដែលចូលមកកម្ពុជាតាមច្រកព្រំដែនគោក និងព្រំដែនទឹក នៃប្រទេសថៃ ឡាវ និងវៀតណាម ដែលមិនបានចាក់ ឬចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានមិនទាន់បានពេញលេញ។
សូមបញ្ជាក់ថា, យោងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ លើលិខិតលេខ ២០០ សខល ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ របស់ក្រសួងសុខាភិបាល។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមជម្រាបជូន លោក លោកស្រី ជ្រាបថា ក្រោយពីមានការ កែសម្រួលលក្ខខណ្ឌមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរមកពីបរទេសដែលពុំទាន់បានចាក់ ឬបានចាក់វ៉ាក់សាំង កូវីដ-១៩ ដូសមូលដ្ឋានមិនទាន់បានពេញលេញ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ មណ្ឌលចត្តាឡីស័ក នៅតាមខេត្តជាប់ ព្រំដែនត្រូវបានបិទដំណើរការ ដូច្នេះ ដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងវីរុសកូវីដ-១៩ ប្រភេទថ្មីៗនាំចូលពីបរទេស សូម លោក លោកស្រី ជ្រាបនូវវិធានការសុខាភិបាលសម្រាប់អនុវត្តចំពោះអ្នកដំណើរជាប្រជាជន ឬពលករខ្មែរ ដែល ចូលមកកម្ពុជា តាមច្រកព្រំដែនគោក និងព្រំដែនទឹក នៃប្រទេសថៃ ឡាវ និងវៀតណាម ដែលមិនបានចាក់ ឬចាក់ វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានមិនទាន់បានពេញលេញ តម្រូវឱ្យធ្វើតេស្ដរហ័សដោយពុំបង់ប្រាក់។ ក្នុងករណីទទួល លទ្ធផលវិជ្ជមាន នឹងត្រូវអនុវត្តនូវលក្ខខណ្ឌដូចខាងក្រោម៖

១. ប្រសិនជាគ្មានរោគសញ្ញា ឬជាករណីស្រាល ត្រូវបានអនុញ្ញាតឱ្យសម្រាកព្យាបាលនៅតាមផ្ទះ ចំពោះអ្នក ដែលមានលំនៅឋានសមរម្យ ឬត្រូវបានអនុញ្ញាតឱ្យសម្រាកព្យាបាលនៅសណ្ឋាគារ ឬផ្ទះសំណាក់ បើសាមីជនមានលទ្ធភាព និងបំណង ដោយមានការឯកភាពពីអាជ្ញាធរមូលដ្ឋាន ហើយរាល់ការចំណាយទាំងអស់ជាបន្ទុករបស់បុគ្គលសាមី និងត្រូវ អនុវត្តនូវវិធានការ ៣ការពារ ៣កុំ ព្រមទាំងតាមដានសុខភាពឱ្យបានខ្ជាប់ខ្ជួន ស្របតាមនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ។

២. ប្រសិនជាមានរោគសញ្ញាធ្ងន់ធ្ងរ អាជ្ញាធរសុខាភិបាលត្រូវដាក់អ្នកជំងឺកូវីដ-១៩ ឱ្យសម្រាកព្យាបាលនៅ មន្ទីរពេទ្យ ក្រោមការតាមដានយ៉ាងហ្មត់ចត់ពីសំណាក់គ្រូពេទ្យ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print