នៅថ្ងៃទី១៤ខែកក្កដា ប្រធានាធិបតីអុីតាលីលោក Sergio Mattarella បានច្រានចោលលិខិតសុំលាលែងចេញពីតំណែង របស់នាយករដ្ឋមន្ត្រី Mario Draghi ។ ទន្ទឹមនឹងនោះ ប្រធានាធិបតីបានស្នើដល់នាយករដ្ឋមន្ត្រីថ្លែងសុន្ទរកថានៅមុខរដ្ឋសភា ដើម្បីវាយតម្លៃទៅលើស្ថានភាពក្នុងការដឹកនាំរបស់រដ្ឋាភិបាល។
តាមការប្រកាសរបស់ការិយាល័យប្រធានាធិបតីបានប្រកាសថា «ប្រធានាធិបតីមិនយល់ព្រមទៅលើលិខិតសុំលាលែងចេញពីតំណែងរបស់នាយករដ្ឋមន្ត្រី ឡើយ។ នាយករដ្ឋមន្ត្រី Draghi បានដាក់លិខិតលាលែងចេញពីតំណែងទៅកាន់ប្រធានាធិបតី ក្រោយពេលគណបក្ស (M5S)ធ្វើពហិការមិនចូលរួមបោះឆ្នោតផ្តល់ទំនុកចិត្ត។
ជាមួយគ្នានេះដែរ គណបក្ស(M5S) កំពុងធ្វើឱ្យរដ្ឋាភិបាលត្រូវដួលរលំនិងរៀបចំការបោះឆ្នោតជាថ្មី ។ លោកនាយករដ្ឋមន្ត្រីប្រកាសថា លោកមិនអាចដឹកនាំរដ្ឋាភិបាលដោយមិនមានការចូលរួមពីគណបក្ស (M5S) នោះឡើយ ៕ ដោយធីរីណា
...
រូបថត : Reuters