នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានផ្ញើលិខិតចូលរួមរំលែកទុក្ខជូន ឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២

ចែករំលែក៖

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានផ្ញើលិខិតចូលរួមរំលែកទុក្ខជូន ឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឧបាសក កែវ ជួនណា ត្រូវជាឪពុកបង្កើតរបស់ឯកឧត្តម ដែលបានទទួលមរណភាព នៅវេលាម៉ោង១២:៣០នាទី ថ្ងៃព្រហស្បតិ៍ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ក្នុងជន្មាយុ៨៩ឆ្នាំ ដោយជរាពាធ។

លិខិតរំលកមរណទុក្ខផ្ញើជូន

ឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ

ឯកឧត្តម ជាទីរាប់អាន!

តាងនាមថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន នាយទាហាន នាយទាហានរង និងពលទាហានន កងយោធពលខេមរភូមិន្ទ និងខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា មានក្តីក្ដុកក្ដួលរន្ធត់ចិត្តឥតឧបមា ដោយបាន ទទួលដំណឹងដ៏ក្រៀមក្រំថា ឧបាសក កែវ ជួនណា ត្រូវជាឪពុកបង្កើតរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ បានទទួលមរណភាព នៅវេលាម៉ោង១២:៣០នាទី ថៃ្ងព្រហស្បតិ៍ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ក្នុងជន្មាយុ៨៩ឆ្នាំ ដោយជរាពាធ។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្ដែងនូវសមានទុក្ខដ៏ធំធេង និង សោកស្ដាយ ស្រណោះអាឡោះអាល័យជាទីបំផុត ចំពោះមរណភាពរបស់ឧបាសក កែវ ជួនណា ដែលជាការបាត់បង់នូវឳពុក ឪពុកក្មេក ជីតា និងជីតាទួតជាទីគោរពស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនូបត្ថម្ភ១រូប ដែលកន្លងមកតែងតែរួមចំណែកកសាងសមិទ្ធផលនានា សម្រាប់បម្រើក្នុងវិស័យពុទ្ធចក្រនិងអាណាចក្រ។

យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធឧបាសក កែវ ជួនណា សូមបាន ចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមឯកឧត្តមនិងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនារំលែកទុក្ខ ដ៏ក្រៀមក្រំបំផុតពីយើងខ្ញុំ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print