ផ្ទះអ្នកលក់ចាប់ហួយ៣ខ្នងត្រូវអគ្គិភ័យឆាបឆេះដោយសារឆ្លងចរន្តអគ្គិសនី នៅភូមិផ្សារព្រំ​​

ចែករំលែក៖

ខេត្តប៉ៃលិន÷បើតាមប្រភពព័ត៍មានពីលោកវរសេនីយ៍ទោ មាឃ សារ៉ន អធិការដ្ឋាននគរបាលស្រុកសាលាក្រៅ

បានឲ្យដឹងថា÷នៅវេលាម៉ោង១៨ និង២០នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២មានករណីអគ្គិភ័យឆាបឆេះផ្ទះ ដោយសារ​​(ឆ្លងចរន្តអគ្គិសនី) ០១កន្លែង កើតឡើងនៅចំណុចភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

 បណ្ដាលឱ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន០៣ខ្នងទំហំខូចខាតប្រហែល (៧០%) នឹងឆេះអីវ៉ាន់នៅក្នុងផ្ទះសម្រាប់លក់ចាប់ហួយមួយចំនួនដូចជា ៖ (ឥវ៉ាន់ចាប់ហួយ សាំង ហ្គាស់។

ម្ចាស់ផ្ទះទី១ ឈ្មោះ ជា វ៉ាន់ដន  ភេទប្រុស  អាយុ ៣២ឆ្នាំ មានទីលំនៅភូមិ/ឃុំ ខាងលើ ខាតបង់ទ្រព្យសម្បត្តិដូចជា ៖ ឆេះផ្ទះទំហំ(០៦x២០ដំបូលនឹងជញ្ជាំងធ្វើអំពីស័ង្កសីសុទ្ធ)ប្រាក់បាតចំនួន ១៥,០០០ បាត ប្រាក់ខ្មែរ ២,០០០,០០០ លានរៀល ប្រាក់ដុល្លាចំនួន ៤,០០០ដុល្លា ស្រាបៀរចំនួន ៨០កេះ និងឥវ៉ានចាប់ហួយមួយចំនួនទៀតសរុបទឹកប្រាក់ប្រហែល ៥,០០០ដុល្លាទៀត។

ម្ចាស់ផ្ទះទី ២ ឈ្មោះ ជីវ សុខលី ភេទប្រុស  អាយុ ៤៥ ឆ្នាំ មានទីលំនៅភូមិ/ឃុំ ខាងលើ ខាតបង់ទ្រព្យ សម្បត្តិដូចជា ៖ ឆេះផ្ទះទំហំ(០៤x២០ដំបូល នឹងជញ្ជាំងធ្វើអំពីស័ង្កសីសុទ្ធ)ប្រាក់ចំនួន ៣០០,០០០ រៀល គ្រែប្រអប់មួយ ទូរស័ព្ទដៃម៉ាក១១ប្រូ ០១គ្រឿង ។

ម្ចាស់ផ្ទះទី ៣ ឈ្មោះ ឌី ភេទប្រុស  អាយុ ៤៥ ឆ្នាំ មានទីលំនៅភូមិ/ឃុំ ខាងលើ ខាតបង់ទ្រព្យសម្បត្តិដូចជា ៖  ឆេះផ្ទះទំហំ(០៤x២០ដំបូល នឹងជញ្ជាំងធ្វើអំពីស័ង្កសីសុទ្ធ) ម៉ូតូចាស់ចំនួន ០១គ្រឿង មាស ១ជី ខ្សែដៃផ្លាកទិន ៩ជី ប្រាក់ ១,៣០០ដុល្លា ប្រាក់បាត ២០,០០០បាត និងឥវ៉ាន់ចាប់ហួយមួយចំនួនធំសរុបចំនួនប្រហែល ១៦,០០០ដុល្លា ។

​លោកអធិការបានបន្តថា÷ករណីខាងនេះ មូលហេតុ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនីរួចក៏ឆេះឆ្លងផ្ទុះហ្គាស់បណ្ដាលឲរាលឆេះដល់ផ្ទះចំនួនពីរខ្នងថែម ទៀត(តែមិនគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។

 បច្ចុប្បន្នកម្លាំងបានគ្រប់គ្រងស្ថានភាពបានពន្លត់ជាស្ថាពរដោយបានប្រើទឹក(រថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាន) អស់ចំនួន ០៣ឡាន។ដោយ,ស សារ៉េត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print