ខេត្តស្វាយរៀង៖ អស់រយះពេល៣ខែមកហើយករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលអោយមនុស្សស្លាប់១៩នាក់និងរបួស២០នាក់បង្កឡើងដោយរថយន្តក្រុមហ៊ុនស៊ុនហួរ SH ១៥ បុកជាមួយរថយន្តដឹកកម្មករកម្មការីនីកាលពីថ្ងៃទី១៩ឧសភា២០១៥នៅលើកំណាត់ផ្លូវជាតិលេខ១ក្នុងភូមិដើមពោធិឃុំស្វាយតាយានស្រុកកំពង់រោរ៏នោះរហូតមកដល់ថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៥នេះក្រុមគ្រួសារជនរងគ្រោះនៅមិនទាន់បាន សំណងរដ្ឋប្បវេណីពីក្រុមហ៊ុនស៊ុនហួនៅឡើយ។
ទាក់ទិនករណីនេះក្រឡាបញ្ជីលោកស្រីហេងផល្លាចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្វាយរៀងនិងជាចៅក្រមកាន់សំណុំរឿងនេះគឺ លោកស្រីចៅក្រមស៊ើបសួរបានដំណើរការស៊ើបអង្កេតសាកសួរក្រុមគ្រួសារសពជនរងគ្រោះនិងជនរងគ្រោះដែលរងរបួសកាលពីថ្ងៃទី២៣មិថុនា២០១៥កន្លងមកនេះ ដោយធ្វើការចោទប្រកាន់តែអ្នកបើកបររថយន្តប៉ុណ្ណោះហើយមិនឃើញចោទប្រកាន់ទៅលើលោកស៊ុនហួ ជាថៅកែក្រុមហ៊ុនស៊ុនហួ SH ១៥ នៃរថយន្តទេសចរណ៍ដឹកអ្នកដំណើរនោះឡើយ។ បើតាមក្រុមគ្រួសារជនរងគ្រោះបានជម្រុញឲ្យតុលាការផ្តល់យុត្តិធម៌ឲ្យបានឆាប់ជាពិសេសក្រុមហ៊ុនស៊ុនហួត្រូវតែទទួលខុសត្រូវសងសំណងដល់អ្នកស្លាប់១៩នាក់ក្នុងម្នាក់ ២ ម៉ឺនដុល្លានិងអ្នករងរបួស២០នាក់ក្នុងម្នាក់១ម៉ឺនដុល្លារផងដែរ។ សូមបញ្ជាក់ថានៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៥ខាងមុខនេះសាលាដំពូងខេត្តស្វាយរៀងនិងកោះអញ្ជើញក្រុមគ្រួសារជនរងគ្រោះដែលស្លាប់និងរបួសដោយសារថយន្តទេសចរណ៍ក្រុមហ៊ុនស៊ុនហួរ រសាជាថ្មីដើម្បីសាកសួរបន្តទៀត។
សូមបញ្ចាក់ឡើងវិញថាគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់និងសោកនាដកម្មមួយបានកើត ឡើងនៅលើកំណាត់ផ្លូវជាតិលេខ១រវាង រថយន្ដក្រុងដឹកអ្នកដំណើរបុករថយន្ដដឹកកម្មកររោងចក្របណ្ដាលឱ្យកម្មករ កម្មការិនី១៧នាក់ស្លាប់ និង២១នាក់រងរបួស ធ្ងន់ស្រាល ។ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដនឹង រថយន្ដខាងលើបានកើតឡើងនៅវេលា ម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ២០១៥ ចន្លោះគីឡូម៉ែត្រ លេខ១៤១-១៤២ ស្ថិតនៅភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្ដ ស្វាយរៀង ។
តាមរបាយការណ៍នគរបាលចរាចរ ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ដ ស្វាយរៀងបានបង្ហាញថា មូលហេតុដែល បណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ដ៏ រន្ធត់នេះ បណ្ដាលមកពីរថយន្ដក្រុងដឹក អ្នកដំណើរពីប្រទេសវៀតណាម ក្នុងទិស ដៅចូលមករាជធានីភ្នំពេញ បានបើកបរ ក្នុងល្បឿនលឿនជែងរថយន្ដពីខាងមុខក្នុង ស្ថានភាពគ្រោះថ្នាក់ចូលមកចំណែកផ្លូវរថយន្ដដឹកកម្មករបណ្ដាលបុករថយន្ដដឹកកម្មកររោងចក្រពេញទំហឹងក្នុងទិសដៅ បញ្ច្រាសគ្នា ។ កម្មករដែលជួបគ្រោះស្លាប់ និងរបួសខាងលើនេះធ្វើការនៅរោង ចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសមែនហាតធេនក្នុងក្រុងបាវិតជាប់ព្រំប្រទល់ប្រទេសវៀតណាម ។
តាមរបាយការណ៍នគរបាលបានឱ្យ ដឹងទៀតថា ក្រោយកើតហេតុអ្នកបើក បររថយន្ដបង្កត្រូវបានឃាត់ខ្លួនមាន ឈ្មោះ ឡេ វ៉ាងទឹង ភេទប្រុស អាយុ៤៥ ឆ្នាំ មុខរបរបើកបរ (ជនជាតិវៀតណាម) មានទីលំនៅភូមិយិនធឹង ឃុំធឹងធើយ ស្រុកត្រាអ៊ូ ខេត្ដវឹនឡុង ប្រទេសវៀត ណាម ។ មុនពេលកើតហេតុ រថយន្ដបង្ក បើកបរក្នុងទិសដៅពីកើតទៅលិចបាន ជែងរថយន្ដពីខាងមុខក្នុងស្ថានភាពគ្រោះ ថ្នាក់ហើយទៅបុករថយន្ដទួរីសដឹកកម្មករ ពេញទំហឹងតែម្ដង ។
របាយការណ៍នគរបាលបញ្ជាក់ថា រថយន្ដបង្កជាប្រភេទរថយន្ដក្រុងរបស់ ក្រុមហ៊ុន 15SH ម៉ាក ហ៊ីយ៉ានដាយ ពាក់ ស្លាកលេខភ្នំពេញ 3C-6335 ពណ៌ក្រហម លាយស ។ រីឯរថយន្ដដឹកកម្មករប្រភេទ រថយន្ដតួរីសម៉ាកហ៊ីយ៉ានដាយ ពាក់ ស្លាកលេខភ្នំពេញ2Q-7725 ពណ៌បៃតង ចាស់ប្រភេទរថយន្ដដឹកអ្នកដំណើរបើក បរដោយបុរសឈ្មោះ ប៉ក់ ភ័ក្រ អាយុ២៥ឆ្នាំ បច្ចុប្បន្នមានទីលំនៅភូមិព្រៃខ្លាច ឃុំ ពោធិ៍រាជ ស្រុកស្វាយជំ ខេត្ដស្វាយរៀង ។