មន្ត្រីជំនាញ​ បន្តរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន៦​នៅតាមបណ្ដាខេត្ត មិនអនុលោមក្នុងការប្រកបអាជីវកម្ម

ចែករំលែក៖

ភ្នំពេញ​៖​ ដេប៉ូប្រេងឥន្ធនៈចំនួន៦ ក្នុងខេត្តឧត្តរមានជ័យ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប ខេត្តកំពត និងខេត្តកំពង់ធំ ត្រូវបាន មន្ត្រី ក.ប.ប. បន្តរកឃើញភាពមិនអនុលោមក្នុងការប្រកបអាជីវកម្ម។ នេះបេី​យោង​តាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹងកាលពីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ​២០២២។

ប្រភពដដែលបន្តថា​ តាមរយៈការត្រួតពិនិត្យរបស់មន្ត្រីស៊ើបអង្កេត ក.ប.ប. ប្រចាំនៅខេត្តខាងលើ នៅថ្ងៃទី១៣-១៤ ខែកក្កដា ឆ្នាំ២០២២នេះ មន្ត្រីជំនាញបានបន្តធ្វើការត្រួតពិនិត្យអនុលោមភាពរបស់ស្ថានីយ ដេប៉ូប្រេងឥន្ធនៈស្ថិតក្នុងស្រុកបន្ទាយអំពិលនិងក្រុងសំរោង ស្រុកកំពង់ត្រឡាចនិងស្រុកទឹកផុស ស្រុកសំរោងទង ស្រុកគងពិសីនិងក្រុងច្បារមន ស្រុកពួក ស្រុកអង្គរជុំនិងក្រុងសៀមរាប ស្រុកឈូកនិងស្រុកជុំគិរី ស្រុកសណ្តាន់ និងស្រុកសន្ទុក បានសរុបចំនួន ៣៨ស្ថានីយ​ និងដេប៉ូ ដែលក្នុងនោះមន្ត្រីយើងបានរកឃើញដេប៉ូប្រេងឥន្ធនៈមិនមានអនុលោមភាពចំនួន៦ និងបានធ្វើការណែនាំ រួមទាំងចាត់វិធានការពិន័យអន្តរការណ៍តាមច្បាប់ជាធរមាន។

គួរជម្រាបដែរថា​ ដេីម្បី​បន្តការពង្រឹងសមត្ថភាពមន្ត្រីមន្ទីរពិសោធន៍នៅតាមបណ្តាសាខា ក.ប.ប. រាជធានី ខេត្ត ដែលមានមន្ទីរពិសោធន៍ខ្នាតតូច កាលពីថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញនេះ​ ក្រោមការសម្របសម្រួលពីលោកប្រធាននាយកដ្ឋានមន្ទីរពិសោធន៍ លោកប្រធានសាខា ក.ប.ប. ខេត្តរតនគិរី បានដឹកនាំមន្ត្រីរបស់ខ្លួន បានចូលរួមវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពផ្ទៃក្នុងរបស់មន្ត្រី ក្នុងការធ្វើតេស្តិ៍នៅលើឧបករណ៍ថ្មីដែលអាចពិនិត្យរកឃើញនូវសារធាតុគីមីដែលមាននៅលើបន្លែនិងផ្លែឈើ ក្នុងទិសដៅបន្តត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញហូបចុក ដើម្បីបន្តធានាឱ្យបាននូវការការពារសុខុមាលភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print