កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ បញ្ជូនជនជាតិថៃ​ ម្នាក់​ ករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនទៅកាន់សាលាដំបូងខេត្តចាត់ការតាមនីតិវិធី

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖​ នៅព្រឹកថ្ងៃសៅរ៍ ទី១៦​ ខែកក្កដា​ ឆ្នាំ​២០២២នេះ​កម្លាំងអាវុធហត្ថ​ខេត្តបន្ទាយមានជ័យបានបញ្ជូនជនសង្ស័យជាជនជាតិថៃម្នាក់ទៅតុលាការពាក់ព័ន្ធទៅនិងករណីរក្សានិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
គួររំលឹកឡើងថានៅវេលាម៉ោង ០៣និង៣០នាទី ថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ​២០២២កម្លាំងកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ ឃាត់ខ្លួនជនសង្ស័យជនជាតិថៃ​ម្នាក់​ រួមនឹងថ្នាំញៀន​មួយចំនួន នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បញ្ជូនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ ដេីម្បីអនុវត្តតាមនីតិវិធី។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ បានឲ្យដឹងថា​ ជនសង្ស័យ​ដែលកម្លាំងបានឃាត់ខ្លួនឈ្មោះ គៀតតិសាក់ ខានភីត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិថៃ មុខរបរ បុគ្គលិកកាស៊ីណូ ទីកន្លែងកំណើតខេត្តសមុទ្របាកាន ប្រទេសថៃ បច្ចុប្បន្ន​ស្នាក់នៅបណ្តោះអាសន្នភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ក្នុងប្រតិបត្តិការ​កម្លាំងអាវុធហត្ថ​យេីងបានដកហូតសម្ភារៈវត្ថុតាងរួមមាន​ -ម្សៅក្រាម ពណ៌ស(ខេហិត) ចំនួន០៤កូនថង់កិប ទម្ងន់ ២,១៣ក្រាម​,​ -ថ្នាំគ្រាប់រាងមូលពណ៌កាហ្វេ(ថ្នាំក្រវី) ចំនួន ០១គ្រាប់កន្លះ ទម្ងន់ ០,៥៣ក្រាម,​ -ទូរស័ព្ទ ចំនួន ០១គ្រឿង (ម៉ាក realme ពណ៌ខ្មៅ)​។

ដោយផ្អែកលើចម្លើយសារភាព ជនសង្ស័យ​ឈ្មោះ គៀតតិសាក់ ខានភីត បានសារភាពថា​ ខ្លួនពិតជាបានរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន ក៏បានបញ្ជូនខ្លួនជនសង្ស័យទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការបន្ត នឹងបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី៕

...

ដោយ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print