រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នារងការខូចខាតទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ៖ រថយន្តចំនួន៣គ្រឿងបានរងការខូចខាតទាំងព្រឹកខណៈបើកបុកបន្តកន្ទុយគ្នានៅតាមមហាវិថីសហព័ន្ធរុស្សុី ត្រង់ចំណុចភ្លើងស្តុបមុខអាកាសយានដ្ឋានអន្តរជាភ្នំពេញ ស្ថិតនៅក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ ។

រថយន្តទាំង៣គ្រឿងដែលបើកបុកគ្នានោះរួមមានទី១ ម៉ាកហុីយ៉ាន់ដាយពណ៍ស ពាក់ស្លាកលេខភ្នំពេញ2I-2496 ដឹកកញ្ចក់ (ជាអ្នកបង្ក)ទី២ រថយន្តម៉ាកហាយឡែនឌ័រពណ៍ស្ករពាក់ស្លាកលេខភ្នំពេញ2X-8609 និងទី៣ រថយន្តម៉ាកអុីស៊ុយហ៊្សុយពណ៍សពាក់ស្លាកលេខភ្នំពេញ2AY-3137។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលមានគ្រោះថ្នាក់កើតឡើងគេបានឃើញរថយន្តទាំង៣គ្រឿងបើកបរធ្វើដំណើរក្នុងទិសដៅស្របគ្នាពីលិចទៅកើត លុះពេលទៅដល់ត្រង់ចំណុចកើតហេតុដោយសារតែភ្លើងស្តុបលោតក្រហម រថយន្តអុីស៊ុយហ៊្សុយបានឈប់។បន្ទាប់មករថយន្តម៉ាកហាយឡែនឌ័រក៏បានឈប់នៅពីក្រោយដែរ ចំណែករថយន្តបង្កម៉ាកហុីយ៉ាន់ដាយដឹកកញ្ចក់ បើកលឿនអត់ព្រមឈប់ក៏ជ្រុលទៅបុកពីក្រោយរថយន្តហាយឡែនឌ័រ រុញផ្ទប់ពីក្រោយម៉ាកអុីស៊ុយហ៊្សុយពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំង៣គ្រឿង ប៉ុន្តែរថយន្តហាយឡែនឌ័រខូចខាតខ្លាំងជាងគេ។

ប្រភពដដែលបានបន្តទៀតថា ខណៈនោះពុំបានបណ្ដាលឲ្យមានអ្នករងគ្រោះនោះទេខូចតែរថយន្តប៉ុណ្ណោះ ហើយក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍កាកាបទី២ បានចុះទៅសម្រួលមិនឲ្យមានការកកស្ទះ រួចឲ្យភាគីទាំង៣សម្របសម្រួលគ្នា។ ពេលនោះខាងម្ចាស់រថយន្ដឹកកញ្ចក់ដែលជាអ្នកបង្កហេតុបានចេញសំណងថ្លៃជួសជុលទៅខាងភាគីរថយន្តហាយឡែនឌ័រនិងអុីស៊ុយហ៊្សុយបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង៕

...

ដោយ៖ និន សុភ័ស្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print