ព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង ឃាត់ក្មេងទំនើងចំនួន១០នាក់

ចែករំលែក៖

ខេត្តរតនគិរី : តាមរយៈព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តរតនគិរី បានដឹកនាំនីតិវិធីសម្របសម្រួលនីតិវិធី សមត្ថកិច្ចបានបង្ក្រាបក្រុមក្មេងទំនើង ក្នុងសង្គមក្នុងខេត្តរតនគិរី ឈានដល់ឃាត់ខ្លួនសង្ស័យនិងរឹបអុស វត្ថុតាងបទល្មើសបានជាច្រើន នៅថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២២ វេលាម៉ោង ២២ និង ០៣ នាទី ។
បើតាមការឲ្យដឹងពីលោក វីរៈសេនីយ៍ឯមាសពៅ បូរ៉ា នាយការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាល បានអោយដឹងថា, ការបង្ក្រាបនេះ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង និងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានល្បាតក្នុងភូមិសាស្ត្រក្រុងបានលុងដោយឃើញមានការប្រមូលផ្តុំគ្នារញ៉េរញ៉ៃកម្លាំងយើងបានសុំឆែកឆេរ ប្រទះឃើញដាវកែច្នៃ២ដើម និង កាំភ្លើងកែច្នៃ១ដើម បានធ្វើការឃាត់ខ្លួន ដោយមានការសម្រួលនីតិវិធី ពីលោក មុតសម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ។
សូមបញ្ជាក់ថា, ពាក់ព័ន្ធករណីប្រើប្រាស់អាវុធខុសច្បាប់ (ដាវកែច្នៃនិងអាវុធកែច្នៃ) យើងបានធ្វើការឃាត់ខ្លួន
ចំនួន១០នាក់ ប្រុស ១០ នាក់។
សំភារ:ចាប់យកមាន៖
-ដាវកែច្នៃចំនួន ២ដើម
-កាំភ្លើងកែច្នៃចំនួន ១ គ្រាប់កង់ និង រំសេវសំរាប់ប្រើជាមួយកាំភ្លើងកែឆ្នៃ មួយចំនួន
-ខ្សែកាបម៉ាស៊ីនកាត់ស្មៅ១
-ជំពាមកៅស៊ូចំនួន ១
-កាបូបលុយចំនួន ១
-ទូរស័ព្ទចំនួន ៧ គ្រឿង
-ម៉ូតូចំនួន០៧ គ្រឿង
-ខ្សែក្រវ៉ាត់ចំនួន០៤
-មួកសុវត្តភាពចំនួន០២
សមត្ថកិច្ចបញ្ជាក់ថា, បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលើត្រូវបានឃាត់ទុកបណ្តោះអាសន្ននៅ ការិយាល័យជំនាញ ដើម្បីស្រាវជ្រាវ និងបំពេញសំណុំរឿង បញ្ជូនទៅអយ្យការសាលាដំបូងខេត្ត តាមនីតិវិធី៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print