ខេត្តកណ្ដាល៖ ទំនប់អាងភ្លិចទឹកចំនួន ២កន្លែង គឺទំនប់អាងទឹកក្តុល និងទំនប់អាងទឹកវាលប្រប៊ុយ ស្ថិតក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ចាប់ដំណើរការបើកការដ្ឋានជួសជុលឡើងវិញកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅនេះ ។
មកដល់ពេលនេះ ដំណើរការជួសជុលឡើងវិញទំនប់អាងភ្លិចទឹកទាំងពីរខាងលើ សម្រេចលទ្ធផលបានប្រមាណ ៤៥ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់នៅអំឡុងខែកញ្ញា ឆ្នាំ២០១៦ ខាងមុខ ។
ក្រោយពេលជួសជុលរួច ទំនប់អាងទឹកក្តុល និងទំនប់អាងទឹកវាលប្រប៊ុយ នឹងផ្តល់ទឹកសម្រាប់បម្រើឱ្យការស្រោចស្រពលើផ្ទៃដីដំណាំស្រូវប្រាំង និងដំណាំរួមផ្សំរបស់បងប្អូនប្រជាកសិករប្រមាណ ២០០ហិកតា ៕
ដោយ៖ សីលា
...