លោក ម៉ូវ ម៉ានិត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដោយមានរបៀបវារៈប្រជុំចំនួន០៣

ចែករំលែក៖

ភ្នំពេញ៖នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នៅអាគារសាលប្រជុំសាលាខណ្ឌសែនសុខ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ក្រោមអធិបតីភាព លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ។

ក្នុងនោះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ លោកនាយក នាយករងរដ្ឋបាលខណ្ឌ ប្រធានការិយាល័យ១០ ប្រធានអង្គភាពលទ្ធកម្មខណ្ឌ លោកចៅសង្កាត់ទាំង០៦ ។

យោងតាមផេកផ្លូវការរបស់រដ្ឋបាលខណ្ឌសែនសុខបានអោយដឹងថារបៀបវារៈប្រជុំនាពេលនិះចំនួន០៣៖

១.ការងារ សន្តិសុខ សណ្តាប់ធ្នាប់ របៀបរាបរយសាធារណៈ

២.របាយការណ៍ របស់លោកចៅសង្កាត់ទាំង៦ ស្តីពីការផ្តល់សេវាសារណៈ និងការងារបដិសណ្ឋារកិច្ច 

៣.បញ្ហាផ្សេងៗ៕ដោយ៖ចន្ទ លីហ្សា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print