នៅក្នុងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ករណីឆ្លងជំងឺកូវីដ-១៩ នៅសាធារណរដ្ឋកូរ៉េ មានចំនួនអ្នកឆ្លងសរុប ៧៣ ៥៨២ករណី និងមានអ្នកស្លាប់ចំនួន ១២នាក់

ចែករំលែក៖

សាធារណរដ្ឋកូរ៉េ : ស្ថានការណ៍កូវីដ-១៩ នៅក្នុងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ករណីឆ្លងជំងឺកូវីដ-១៩ នៅសាធារណរដ្ឋកូរ៉េ មានចំនួនអ្នកឆ្លងសរុប ៧៣ ៥៨២ករណី និងមានអ្នកស្លាប់ចំនួន ១២នាក់។ នេះបើយោងតាមការបញ្ជាក់អោយដឹងពីស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ នៅព្រឹកនេះ។
ក្នុងករណីនេះ ស្ថានឯកអគ្គរាជទូតសូមអំពាវនាវដល់បងប្អូនខ្មែរទាំងអស់ដែលរស់នៅ និងធ្វើការងារក្នុងប្រទេសកូរ៉េ បន្តប្រុងប្រយ័ត្នថែរក្សាអនាម័យឱ្យបានល្អ សូមពាក់ម៉ាស រក្សាគម្លាត ទទួលយកការចាក់វ៉ាក់សាំង និងត្រូវអនុវត្តវិធានការ ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួនជានិច្ច។
ដោយឡែកនៅកម្ពុជា ! រហូតដល់ ថ្ងៃទី ១៨ ខែកក្កដា​​​ ឆ្នាំ២០២២​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ២២នាក់​ (ឆ្លងសហគមន៌​:​ ២២​ និងនាំចូល:​ ០) និងមានជាសះស្បេីយ​ ១១ នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​ ១៣៦៤៧៧​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយ​សរុប​ ១៣៣៣០២ នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ០​ នាក់​ (មិនបានចាក់​វ៉ាក់សាំង​ ០នាក់)​ សរុប​ស្លាប់ ៣០៥៦នាក់ ។ សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 3005631 ស្មេីនឹង​ 177847 ក្នុង១លាន នាក់​ ។ ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115៕


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print