ប្រជាពលរដ្ឋប្រមាណ៥០នាក់មកកាន់សាលាខេត្តសុំអន្តរាគមន៍ដោះស្រាយអំពីបញ្ហាភ្លើងអគ្គិសនីសហគមន៍ឡើងថ្លៃខ្ពស់

ចែករំលែក៖

ខេត្ត្តស្វាយរៀង៖ ប្រជាពលរដ្ឋប្រមាណ៥០នាក់មកពីភូមិចំនួន៣ក្នុងឃុំខ្សែត្រ ស្រុកកំពង់រោទ៍ បាននាំគ្នាជិះរថយន្តមកកាន់សាលាខេត្តស្វាយរៀងដើម្បីសុំអន្តរាគមន៍ដល់អាជ្ញាធរខេត្តជួយដោះស្រាយអំពីបញ្ហាភ្លើងអគ្គិសនីសហគមន៍ឡើងថ្លៃខ្ពស់ដោយសូមឲ្យភ្លើងរដ្ឋអូសចូលមកវិញព្រោះងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។ ប្រជាពលរដ្ឋនាំគ្នាមកកាន់សាលាខេត្តនេះបានធ្វើឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦។

លោក គឹម រាម អាយុ៦០ឆ្នាំមុខរបរកសិករ  រស់នៅភូមិព្រៃចំណា ឃុំខ្សែស្រុកកំពង់រោទ៍បានឲ្យដឹងថា ពួកគាត់មកនេះគឺមានចំនួន៣ភូមិគឺ ភូមិព្រៃចំណា  ភូមិត្រពាំងឈូក និងភូមិត្រពាំងស្មាច គោលបំណងមកកាន់សាលាខេត្តស្វាយរៀងសុំឲ្យអាជ្ញាធរខេត្តក៏ដូចជាលោកអភិបាលខេត្តជួយអន្តរាគមន៍ដោះស្រាយបណ្តាញអគិ្គសនីសហគមន៍ឡើងថ្លៃខ្ពស់ ហើយខ្សោយពីបាកក្នុងការប្រើប្រាស់របស់ពួកគាត់

លោកក៏បានបន្តថា ការប្រើប្រាស់ភ្លើងអគិ្គសនីសហគមន៍សព្វថ្ងៃគឺចាប់ពីវេលាម៉ោង៦ល្ងាចគឺខ្សោយរហូតដល់ម៉ោង១០យប់ទើបភ្លើងខ្លាំងវិញ ហើយជាពិសេសតម្លៃភ្លើងមានការកើនឡើងរហូតដល់ជាង៣ពាន់រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ដូច្នេះទើបពួកគាត់មកតវ៉ានិងសុំឲ្យអាជ្ញាធរខេត្តស្វាយរៀងមេតាជួយតបណ្តាញអគ្គិសនីរដ្ឋចូលដល់លំនៅដ្ឋានភូមិរបស់ពួកគាត់ផង។

ពាក់ព័ន្ធនិងករណីខាងលើនេះលោក កឹង  ធូក អនុប្រធានសាខាអគ្គិសនីខេត្តស្វាយរៀងបានឲ្យដឹងថា នៅភូមិឃុំស្រុកមួយចំនួនក្នុងខេត្តស្វាយរៀងគឺមានប្រជាពលរដ្ឋមួយចំនូនបានប្រើប្រាស់ភ្លើងសហគមន៍ដោយកន្លងមកខាងអគ្គិសនីបានរៀបចំបំពាក់ដាក់បង្គោលនិងបំពាក់ខ្សែភ្លើងបានជាច្រើនតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋ។

ប្រភពបន្តថា ប៉ុន្តែសំភារមួយចំនួនគឺមិនទាន់បញ្ជូនមកដល់អគ្គិសនីខេត្តស្វាយរៀងនៅឡើយទេ ដូច្នេះហើយទើបមានការយឺតយ៉ាវពីក្រុមហ៊ុនដេញថ្លៃ ហើយលោកបានជំរាបជូនប្រជាពលរដ្ឋក្នុងពេលឆាប់ៗខាមុខនេះបងប្អូនសហគមន៍តាមបណ្តាលភូមិនិងមានភ្លើងរដ្ឋប្រើប្រាស់ដើម្បីងាយស្រួលកដល់ពួកគាត់ក្នុងការប្រើប្រាស់ផងដែរ៕

IMG-20160509-WA0018

IMG-20160509-WA0019

IMG-20160509-WA0020

ដោយ៖ យឹម សុថាន

1111

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print