ក្តៅខ្លាំងរហូតដល់រលាយផ្លូវក្រាលកៅស៊ូ ប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពហោះហើរនៅអាកាសយានដ្ឋានអង់គ្លេស

ចែករំលែក៖

ជើងហោះហើរចេញចូលអាកាសយានដ្ឋានទីក្រុងឡុងដុងនិង Luton ប្រទេសអង់គ្លេសត្រូវបានផ្អាកដោយសារតែសីតុណ្ហភាពក្តៅខ្លាំងធ្វើឱ្យរលាយផ្លូវក្រាលកៅស៊ូសម្រាប់ការហោះហើរ។
អាកាសយានដ្ឋានទីក្រុង London Luton បានបង្ហោះលើបណ្តាញសង្គម Twitter ថា ជើងហោះហើរចេញចូលនៅថ្ងៃទី១៨ខែកក្កដាត្រូវបានពន្យារពេលដើម្បីជួសជុលផ្លូវហោះហើរ ។ មូលហេតុនៃការផ្អាកការហោះហើរនេះដោយសារតែសី
តុណ្ហភាពក្តៅខ្លាំង ផ្លូវហោះហើររលាយកៅសូមិនអាចចេញចូលបានឡើយ។
នៅថ្ងៃទី១៩ខែកក្កដា សីតុណ្ហភាពនៅក្នុងប្រទេសអង់គ្លេសបានកើនឡើងដល់ទៅ៣៧អង្សាសេ ហើយនឹងបន្តកើនឡើងដល់ទៅ៣៨,៧អង្សាសេនៅថ្ងៃទី១៩ខែកក្កដា ។ ក្រៅពីអង់គ្លេសក៏មានប្រទេសជាច្រើនទៀតនៅតំបន់អឺរ៉ុបកំពុងប្រឈមនឹងសីតុណ្ហភាពក្តៅខ្លាំងផងដែរ។
អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ Ryanair បានឱ្យដឹងថា ត្រូវបង្ខំចិត្តលុបជើងហោះហើរពីទីក្រុង Luton ដោយសារតែផ្លូវហោះហើរនិងចុះចតរងការខូចខាតព្រោះតែក្តៅខ្លាំង ៕ ដោយធីរីណា

...

រូប​ថត​ :​ TTXVN-VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print