ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ អាណត្តិទី៣ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ឆ្នាំ២០២២ នៅសង្កាត់ស្វាយប៉ាក

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ អាណត្តិទី៣ បានរៀបចំ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ឆ្នាំ២០២២ នៅសង្កាត់ស្វាយប៉ាក នៅថ្ងៃអង្គារ ៦ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ០៨ និង ០០ នាទីព្រឹក​ ក្រោមអធិបតីភាព លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌ។

វេទិកាខាងលើនេះ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាខណ្ឌ , លោក លោកស្រីអភិបាលរងខណ្ឌ , លោកអធិការនគរបាលខណ្ឌ , លោកតំណាងយោធភូមិភាគពិសេសប្រចាំខណ្ឌ , លោកនាយក-នាយករងរដ្ឋបាលខណ្ឌ , លោកប្រធានការិយាល័យប្រជាពលរដ្ឋ , លោកប្រធានសាខាពន្ធដារខណ្ឌ, ប្រធានការិយាល័យ នៃរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ , មន្ត្រីរាជការ , លោក លោកស្រី ប្រធាន-សមាជិក សមាជិកា ក្រុមប្រឹក្សាសង្កាត់ , លោកនាយនគរបាលប៉ុស្តិ៍សង្កាត់ , តំណាងអគ្គិសនីកម្ពុជា , តំណាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ , តំណាងអង្គការសង្គមស៉ីវិល , តំណាងវិស័យឯកជន , ប្រធានសណ្ដាប់ធ្នាប់ខណ្ឌ, ប្រធាន-អនុប្រធាន-សមាជិក ភូមិ , នាយកសាលារដ្ឋ និងប្រជាពលរដ្ឋ សរុបចំនួន ១៣៨នាក់។

វេទិកាខាងលើនេះដែរ ផ្ដោតលើរបៀបវារៈចំនួនបី ដើម្បីលើកមកពិភាក្សា រួមមាន ៖ ១- ការងារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ២- ការងារអភិវឌ្ឍមូលដ្ឋាន និង ៣- ការងារសុខុមាលភាពសង្គម ។ ចំពោះសំណូមពរ សំណួរ និងបញ្ហា ដែល សមាជិក សមាជិកាអង្គវេទិកា បានចូលរួមមតិ រួមមាន ៖ បញ្ហា/សំណូមពរ ជាលាយលក្ខណ៍អក្សរ មានចំនួន ១១ និង ផ្ទាល់មាត់ មានចំនួន ០៤ ដែលត្រូវបានបកស្រាយបំភ្លឺដោយ គណៈអធិបតី និងផ្នែកពាក់ព័ន្ធនានា។ អង្គវេទិកាបញ្ចប់ នៅវេលាម៉ោង១០ និង០០ នាទីព្រឹកថ្ងៃខែឆ្នាំដដែល៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print