សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទប៉ុនប៉ងរំលោភលើក្មេងស្រីតែមិនបានសម្រេច

ចែករំលែក៖

ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីប៉ុនប៉ងរំលោភលើក្មេងស្រីមិនទាន់គ្រប់អាយុ ប៉ុន្តែមិនបានសម្រេចឡើយ ខណៈដែលបងស្រីក្មេងស្រីរងគ្រោះមកទាន់ពេល។

ការឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២២ ស្ថិតនៅភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ។

យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ
ភិន ទឹម អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខណៈជនសង្ស័យមានសតិមិនប្រក្រតី។ ចំណែកក្មេងស្រីរងគ្រោះមានអាយុ១០ឆ្នាំ។

សមត្ថកិច្ចបានបញ្ជាក់ថា មុនកើតហេតុជនសង្ស័យបានលួងលោមក្មេងស្រីខាងលើដើរមកដល់ចំណុចស្រះទឹកក្នុងភូមិចាស់ខាងជើងផ្ទះរបស់ខ្លួនចម្ងាយ ប្រហែល៤ម៉ែត្រ ហើយក៏បានធ្វើសកម្មភាពចាប់រំលោភ ប៉ុន្តែត្រូវបានបងស្រីជនរងគ្រោះមកទាន់ក៏មានការភ្ញាក់ផ្អើលកើតឡើងតែម្ដង។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីចាត់ការតាមច្បាប់៕

...

ដោយ៖សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print