ភ្នំពេញ៖ ដេីម្បីជៀសវាងនូវម្ចាស់អាជីវកម្មនៅស្ថានីយ និងដេប៉ូប្រេងឥន្ធនៈនានាតាមបណ្ដាខេត្ត ក្រុង រាជធានី មន្ត្រីជំនាញ បន្តអនុវត្តនីតិវិធីលើស្ថានីយ ដេប៉ូប្រេងឥន្ធនៈដែលលក់ប្រេងលក់កេងបន្លំប្រជាពលរដ្ឋ។
ជាក់ស្ដែងបេីយោងតាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងនៅរសៀលថ្ងៃអង្គារទី១៩ ខែកក្កដា ឆ្នាំ២០២២នេះថា៖ ស្ថិតក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ខេត្តកំពត និងរាជធានីភ្នំពេញ មន្ត្រី ក.ប.ប. នាថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ បានបន្តចុះត្រួតពិនិត្យអនុលោមភាពតាមស្ថានីយ/ដេប៉ូប្រេងឥន្ធនៈសរុបចំនួន ១៧ទីតាំង ដើម្បីពិនិត្យមើលអនុលោមភាពរបស់ម្ចាស់ស្ថានីយ ដេប៉ូប្រេងឥន្ធនៈទាំងនោះ ក្រែងប្រព្រឹត្តិល្មើសនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។
តាមរយៈលទ្ធផលត្រួតពិនិត្យ មន្ត្រីយើងបានឱ្យដឹងថា មានដេប៉ូប្រេងឥន្ធនៈចំនួន ៧ទីតាំងដែលត្រូវបានរកឃើញថាមិនមានភាពអនុលោម និងបានធ្វើការពិន័យអន្តរការណ៍ភ្លាមៗនៅនឹងកន្លែង៕ដោយ៖សហការី