ភ្នំពេញ : អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងពាណិជ្ជកម្ម” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៨រោច ខែអាសាឍ
ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៩:៣០នាទីព្រឹក នៅទីស្ដីការគណៈរដ្ឋមន្រ្ដី សាលសេរីភាព ជាន់ផ្ទាល់ដី។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនសាធារណជន ក៏ដូចជាបណ្តាញសារព័ត៌មាន គ្រប់និន្នាការទាំងអស់ជ្រាបថា៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈ ពេល ៥ឆ្នាំកន្លងមក របស់ក្រសួងពាណិជ្ជកម្ម” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៨រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៩:៣០នាទីព្រឹក នៅទីស្តីការគណៈ រដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី។
សន្និសីទសារព័ត៌មាននេះ ប្រព្រឹត្តឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយជូនសាធារណជន អំពីការ ប្រឹងប្រែងរបស់ ក្រសួងពាណិជ្ជកម្ម ដែលសម្រេចបានសមិទ្ធផលជាវិជ្ជមាន និងផលប្រយោជន៍សំខាន់ៗជាច្រើន គួរកត់សម្គាល់ ដែលប្រជាពលរដ្ឋទទួលបាន ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ប្រកបដោយថាមពលរបស់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានគ្រប់និន្នាការ និងអង្គការក្រៅរដ្ឋាភិបាល ចូលរួមទទួលយកព័ត៌មាន ដើម្បីផ្សព្វផ្សាយជាសាធារណៈ។ ព័ត៌មាន។ បញ្ជាក់ ៖ តម្រូវឲ្យធ្វើតេស្ដរហ័ស (Rapid Test) រកវីរុសកូវីដ-១៩ ដោយខ្លួនឯងមុនពេលចាប់ផ្តើមកម្មវិធីសន្និសីទសារព័ត៌មាន។
វាគ្មិនកត្តិយសដែលនឹងអញ្ជើញចូលរួម៖ តំណាងពីក្រសួងពាណិជ្ជកម្ម ។
ព័ត៌មានបន្ថែម សូមទំនាក់ទំនង ៖ ០១០ ៣១៥ ៥៩៩/ ០៩២ ៨៧២ ៣៣៥។ ៕
ដោយ : សិលា