ជនសង្ស័យម្នាក់លួចម៉ូតូមួយគ្រឿងបានសម្រេច រួចជិះគេចបានបន្តិច ត្រូវជនរងគ្រោះឃើញស្រែកចោរៗផ្អើលដល់សន្តិសុខចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងបានសម្រេច រួចជិះគេចបានបន្តិចត្រូវជនរងគ្រោះឃើញស្រែកឆោឡោផ្អើលដល់កងសន្តិសុខជួយឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង០២និង០០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចការដ្ឋានសំណង់ក្រុមហ៊ុន OCIC ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សឹម ចែម ភេទ ស្រី អាយុ ៥២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិកោះនរា សង្កាត់ និរោធ ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យឈ្មោះ ថាន រដ្ឋា ភេទ ប្រុស អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិកោះនរា សង្កាត់ និរោធ ខណ្ឌច្បារអំពៅ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ៖ មុនពេលកើតហេតុជនរងគ្រោះទុកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ កណ្តាល ១AP-៧៦៦៧ នៅចំណុចកើតហេតុ រួចចូលដេកក្នុងរោងកម្មករ ដោយទុកសោលើក្បាលដំណេក ស្រាប់តែជនសង្ស័យដើរមកយកកូនសោ ទៅលួចម៉ូតូជនរងគ្រោះជិះគេចខ្លួនបានបន្តិច ក៏ត្រូវបានជនរងគ្រោះឃើញស្រែកចោរៗ រួមជាមួយសន្តិសុខក្រុមហ៊ុនក៏ឃាត់ ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង ០១គ្រឿងម៉ាកខាងលើ (ជារបស់ជនរងគ្រោះ) យកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍និរោធ ធ្វើការសាកសួរ និងចាត់ការតាមច្បាប់ ដោយជាលទ្ធផលធ្វើតេស្តិ៍ទឹកនោមរបស់ជនសង្ស័យ ៖ វិជ្ជមាន (មានសារធាតុញៀន)ផងដែរ ៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print