កម្មករម្នាក់ដេកស្លាប់ក្នុងការដ្ឋានសំណង់ខាងក្រោយកាស៊ីណូវីន នីស ក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង: មានការភ្ញាក់ផ្អើលដល់អ្នករួមការងារជាមួយគ្នា ហើយក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានមកពិនិត្យមើលសពបុរសម្នាក់ដែលដេកស្លាប់នៅក្នុងការដ្ឋានសំណង់ខាងក្រោយកាស៊ីណូវីននីស សង្ស័យថាខ្យល់គរ។

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៣និង២០នាទីរសៀល
ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នៅចំណុចការដ្ឋានសំណង់ខាងក្រោយកាស៊ីណូ
វីននីស ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះគង់ សុខ  អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិតាម ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ប្រភពបន្តថា នៅវេលាម៉ោង៣និង២០នាទីរសៀលសមត្ថកិច្ច
ប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិតបានទទួល
ព័ត៌មានពីប្រជាពលរដ្ឋដែលរាយការណ៍មកថា មានមនុស្សស្លាប់នៅចំណុចការដ្ឋានសំណង់ខាងក្រោយកាស៊ីណូវីននីស ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

ក្រោយពីបានទទួលព័ត៏មានខាងលើនេះភ្លាម សមត្ថកិច្ចជំនាញពិនិត្យវិភាគកន្លែងកើតហេតុនៃអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយលោកវេជ្ជបណ្ឌិត អំ សំអាត គ្រូពេទ្យព្យាបាលនៃមន្ទីរពេទ្យបង្អែកជីភូ ដោយមានការដឹកនាំពីលោកវរសេនីយ៍ត្រី សុន សាម៉ុន អធិការរងទទួលបន្ទុកបច្ចេកទេសបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យលើខ្លួនសាកសព ហើយបានកសន្និដ្ឋានដោយផ្អែកតាមការពិនិត្យកន្លែងកើតហេតុថា ជនរងគ្រោះពិតជាស្លាប់ដោយសម្ពាធឈាមឡើងខ្ពស់(ខ្យល់គរ)ប្រាកដមែន មិនមានស្លាកស្នាមអ្វីសម្គាល់ថាជារឿងឃាតកម្មនោះទេ។

ក្រោយពីពិនិត្យនិងធ្វើការសន្និដ្ឋានចប់សព្វគ្រប់ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រូសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

...

ដោយ៖សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print