ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលសភាស្រីលង្កាបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី

ចែករំលែក៖

នៅព្រឹកថ្ងៃទី២០ ខែកក្កដា រដ្ឋសភាស្រីលង្កាដែលមានតំណាងរាស្ត្រ២២៥រូប បានសម្រេចបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ជំនួសលោក Gotabaya Rajapaksa ដែលបានភៀសខ្លួនចេញពីប្រទេសហើយលាលែងចេញពីតំណែង។

អញ្ជើញចូលរួមនៅក្នុងការប្រកួតប្រជែងបោះឆ្នោតប្រធានាធិបតី លើកនេះមានប្រធានាធិបតីបណ្តោះអាសន្ន Ranil Wickremesinghe, តំណាងរាស្ត្រ Dullas Alahapperuma មកពីគណបក្សកាន់អំណាច និងមេដឹកនាំគណបក្សអំណាចប្រជាជន លោក Anura Kumara Dissanayake។
សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២ បានផ្សាយថា ក្នុងចំណោមបេក្ខជនចំនួន៣នាក់ក្រោមក្តីសង្ឃឹមថា មេដឹកនាំថ្មីនឹងអាចអូសទាញ ប្រទេសដែនកោះនេះឱ្យចេញផុតពីវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរវិញ។
ប្រសិនបើជ័យជម្នះបានទៅលើ ប្រធានាធិបតីស្តីទី លោកRanil Wickremesinghe ដែលប្រជាជនស្រីលង្កាជាច្រើននាក់មិនគាំទ្រ ព្រោះពួកគេចាត់ទុករូបលោក ជាសម្ព័ន្ធមិត្តរបស់អតីតប្រធានាធិបតី លោក Gotabaya Rajapaksa នោះវាទំនងជានឹងនាំទៅរកសកម្មភាពតវ៉ាជាបន្តបន្ទាប់ទៀតពីសំណាក់ក្រុមបាតុករ។
ដោយឡែក បេក្ខជនម្នាក់ទៀត ដែលមានលទ្ធភាពខ្ពស់ក្នុងការក្លាយជាប្រធានាធិបតីថ្មី គឺសមាជិកសភានៃគណបក្ស SLPP លោក Dullas Alahapperuma។ ដ្បិតលោក អាឡាហាបពើរូម៉ា មិនសូវមានការជំទាស់ពីក្រុមបាតុករ និងបក្សប្រឆាំងនោះទេ ប៉ុន្តែរូបលោកមិនធ្លាប់មានបទពិសោធន៍ផ្នែកអភិបាលកិច្ចកម្រិតខ្ពស់ឡើយ។
រីឯបេក្ខជនទី៣ គឺលោក Anura Kumara ដែលជាប្រធានគណបក្សឆ្វេងនិយម NPP ត្រូវគេមើលឃើញថា មិនមានឱកាសពិតប្រាកដក្នុងការទទួលបានជ័យជម្នះឡើយ ព្រោះគណបក្សរបស់លោកកាន់កាប់តែ៣អាសនៈប៉ុណ្ណោះ នៅក្នុងសភាដែលមានអាសនៈសរុបទាំងអស់២២៥អាសនៈ។ សម្រាប់លទ្ធផលនៃការបោះឆ្នោត គឺត្រូវគេរំពឹងថានឹងប្រកាសនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ៕ ដោយធីរីណា

...

រូប​ថត​ :​ TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print