លោកពូទីនស្នើអាមេរិកឈប់ «លួចប្រេង»ពីប្រទេសស៊ីរី

ចែករំលែក៖

មានប្រសាសន៍ក្នុងពេលបំពេញទស្សនកិច្ចនៅប្រទេសអុីរ៉ង់ ប្រធានាធិបតីពូទីនបានលើកឡើងថា អាមេរិកចាំបាច់ត្រូវតែឈប់«លួចប្រេង»ពីប្រទេសស៊ីរី និងឈប់បង្កឱ្យមានវិបត្តិមនុស្សធម៌នៅក្នុងប្រទេសស៊ីរី។

លោកពូទីនបញ្ជាក់ទៀតថា កម្លាំងទាហានអាមេរិកចាំបាច់ត្រូវតែចាកចេញពីទឹកដីភាគខាងកើតនៃដងទន្លេ Euphrates ហើយឈប់លួចប្រេងរបស់ប្រទេសស៊ីរី ពលរដ្ឋស៊ីរី។ លោកពូទីនបញ្ជាក់ទៀតថានេះជាគោលជំហររួមរបស់អុីរ៉ង់ រុស្ស៊ី និងតួកគី។
បច្ចុប្បន្ន កម្លាំងទាហានអាមេរិករាប់រយនាក់មានវត្តមាននៅក្នុងប្រទេសស៊ីរី ដើម្បីការពារទីតាំង ប្រេងដែលអាមេរិកខួងយកនៅតំបន់ភាគឦសាននៃប្រទេសនេះ ។
ចាប់តាំងពីឆ្នាំ២០១៩មក អាមេរិក បានដាក់ទណ្ឌកម្មទៅលើប្រទេសណាដែលជួយអភិវឌ្ឍន៍ប្រទេសស៊ីរីឡើងវិញ ។ លោកពូទីនចាត់ទុកថា ការដាក់ទណ្ឌកម្មបែបនេះនាំមកនូវលទ្ធផលអាក្រក់ដល់ពលរដ្ឋស៊ីរី ហើយការផ្តល់ជំនួយមនុស្សធម៌នៅស៊ីរីមិនត្រូវលាយឡំនឹងនយោបាយឡើយ៕ ដោយធីរីណា

...

រូប​ថត​ :​ Sputnik

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print