លោកឧត្តមសេនីយ៍ទោ ឡោ សុខា បើកកិច្ចប្រជុំស្តីពីការពង្រឹងការងារជំនាញព្រហ្មទណ្ឌ ការងារបង្ការ និង បង្រ្កាបនូវរាល់បទល្មើស គ្រប់ប្រភេទក្នុង ទូទាំងខេត្តមណ្ឌលគិរី

ចែករំលែក៖

ខេត្ត​មណ្ឌលគិរី៖​ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត​មណ្ឌលគិរី​ នៅព្រឹក ថ្ងៃពុធ០៧រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ​ បានបើកកិច្ចប្រជុំស្តីពីការងារបង្កានិងបង្រ្កាបនូវរាល់បទល្មើសគ្រប់ប្រភេទក្នុងទូទាំងខេត្តមណ្ឌលគិរីជាពិសេស ក្មេងទំនើង និង បានរៀបចំធ្វើផែនការផ្សេងៗមួយចំនួនទៀតដើម្បីទប់ស្កាត់និងបង្រ្កាបនូវរាល់បទល្មើសនានាដែលបានកើតឡើងឲ្យបានទាន់ពេលវេលា កិច្ចប្រជុំនេះមានការ​អញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរងទទួលការងារផែនព្រហ្មទណ្ឌ លោក លោកស្រី ប្រធានការិយាល័យព្រហ្មទណ្ឌ ព្រមទាំងលោកអធិការនគរបាល ក្រុងស្រុកទាំង០៥​លោកនាយប៉ុស្តិ៍នគរបាល រដ្ឋបាលទាំង២១​ឃុំ សង្កាត់ដែលបានចូលសរុបមានចំនួន៥៥នាក់​ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ។

ជាកិច្ចចាប់ផ្ដើមបើកកិច្ចប្រជុំលោកឧត្តមសេនីយ៍ទោ ឡោ សុខា​ បានមានប្រសាសន៍បើកកិច្ចប្រជុំនិងបានអនុញ្ញាតឲ្យ​លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរងទទួលការងារផែនព្រហ្ម

ទណ្ឌ ឡើងអានរបាយការសង្ខេបពាក់ព័ន្នលើការងារបង្ការនិងបង្រ្កាបនូវរាល់បទល្មើសព្រហ្មទណ្ឌ ក្នុងទូទាំងខេត្តមណ្ឌលគិរី និងបទល្មើសមួយចំនួនទៀតដូចជាអំពើចោរកម្មសកម្មភាពក្មេងទំនើងជិះម៉ូតូបំពុងស៊ីមាំងលាន់លឺពេញភូមិស្រុក ដែលបានកើតឡើងនៅតាមបណ្តាមូលដ្ឋានមួយចំនួន និងការជួញដូររក្សាទុកនិងប្រើប្រាស់នូវសាធាតុញៀនដោយខុស។

លោកក៏បានលើកឡើងពីការគ្រប់គ្រងនិងចុះស្ថិតិគ្រួសារ ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះដើម្បីកាត់បន្ថយបទល្មើស និង ងាយស្រួលក្នុងការគ្រប់គ្រងមិនឲ្យមានបទល្មើសគ្រប់ប្រភេទកាត់បន្ថយអោយបានកាន់តែល្អប្រសើ។​

មុននិងបញ្ចប់លោកស្នងការនគរបាលខេត្ត​ បានអនុញ្ញាតឲ្យលោកអធិការទាំង៥ លើកឡើងនូវបញ្ហាប្រឈមផ្សេងៗមួយចំនួនក្នុងកាអនុវត្តន៍ការងារប្រចាំថ្ងៃយកមកស្រាយបំភ្លឺក៏ដូចជាបញ្ហាប្រឈមមួយចំនួននិងសំណូមពរផ្សេងៗដើម្បីរិះរកវិធីសាសល្អៗយកទៅអនុវត្តន៍ក្នុងការបំពេញការងារអោយមាន​ប្រសិទ្ឋខ្ពស់ក្នុងនោះផងដែរលោក ឧត្តមសេនីយ៍ទោ ឡោ សុខា  ស្នងការនគរបាលខេត្តក៏បានដោះស្រាយនូវបញ្ហាប្រឈមចំនួនពីរចំណុច ទី១.ពាក់ព័ន្ធការធ្វើអន្តសញ្ញាណប័ណ្ណ ទី២​.ការបង្រៀនបង្ហាត់ពន្យល់ដល់សន្តិសុខដែលយាមនៅក្រុមហ៊ុនឯកជនឬក្រុមហ៊ុននានាឲ្យចេះរាយការណ៍មកកម្លាំងសមត្ថកិច្ចនិងចេះធ្វើការការជាបណ្ដោះអាសន្នមុននិងកម្លាំងសត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ។ 

លោកក៏បានបន្ថែមចំណុចសំខាន់ៗមួយចំនួនទៀតទៅដល់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់​ ត្រូវពន្លឿននៃការងារធ្វើអត្តសញ្ញាណប័ណ្ណ​សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ​ជូនប្រជាពលរដ្ឋឲ្យបានគ្រប់ចំនួន ដើម្បីងាយស្រួលក្នុងការក្ដាប់សភាពការណ៍ ភូមិសាស្ត្របានល្អហើយវាជាការងាយស្រួលក្នុងការការពារសុវត្ថិភាពសណ្ដាប់ធ្នាប់ ជូនពួកគាត់នៅតាមមូលដ្ឋានផងដែរ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print