(កំពង់ធំ)÷ ឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្ត និងជាប្រធានក្រុមការងារទទួលខុសត្រូវឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ និងសហការរី បានចេញប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទ នៅចំណុច ចាប់ពីកន្លុកបាយក្អែក ដល់ចុងអូរគន្លងលប ក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ដោយអនុវត្តតាមបទបញ្ជាបង្ក្រាបបទល្មើសផ្សេងៗនៅបឹងទន្លេសាបក្រុមការងារបានចុះបំពេញការងារទទួលបានលទ្ធផលដូចខាងក្រោម÷១- ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្ត និងជាប្រធានក្រុមការងារទទួលខុសត្រូវឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ និងសហការរី បានចេញប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទ នៅចំណុច ចាប់ពីកន្លុកបាយក្អែក ដល់ចុងអូរគន្លងលប ក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ លទ្ធផលទទួលបាន ០១ ករណី រុះរើបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងរួមមាន: របាំងសាច់អួនក្រឡាញឹក ចំនួន ៥ របាំង ប្រវែង ១២០០ ម៉ែត្រ ។ឡុក ចំនួន ១៤ គ្រឿង លប/លូ ចំនួន ១០ លប បង្គោល ចំនួន ១០០០ ដើម ចាក់លែងត្រីចំរុះ ចំនួន ២០ គ.ក្រ ។
ចំណែកឯក្រុម២-ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបឈរជើងនៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ ដឹកនាំដោយលោក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំកំលាំងចម្រុះចុះទប់ស្កាត់បង្រ្កាបបទល្មើសជលផលនៅចំណុចព្រែកខ្វែងសណ្តាន់ស្ថិតនៅក្នុងភូមិពៅវើយឃុំពាមបាងស្រុកស្ទោងខេត្តកំពង់ធំ។ លទ្ឋផលអនុវត្តន៍បាន០១ ករណី រុះរើកាប់បំផ្លាញចោលឩបករណ៍នេសាទរបាំងសាច់ស្បៃមុងនៅនឹងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន០២របាំងប្រវែង ២០០ម៉ែត្រ។លូស្បៃមុងចំនួន០៤មាត់។ ឡុកស្បៃមុងចំនួន០៣គ្រឿង។ បង្គោលចំនួន២៣០ដើម។ចាក់លែងត្រីចូលបឹងធម្មជាតិទម្ងន់៥គីឡូក្រាម។