ក្រុមពន្លត់អគ្គិភ័យប្រមាណ១៥០នាក់ និងឧទ្ធម្ភាគចក្រ ត្រូវបានបញ្ជូនទៅពន្លត់ភ្លើងឆេះនៅលើដំបូលនៃអគារខុនដូ ក្នុងទីក្រុងមូស្គូ នាព្រឹកថ្ងៃទី២១ ខែ កក្កដា ។
អ្នកនាំពាក្យគណៈកម្មាធិការគ្រប់គ្រងគ្រោះអាសន្នរុស្ស៊ីបានប្រកាសថា ពលរដ្ឋប្រមាណ៤០០នាក់ត្រូវបានជម្លៀសចេញពីអគារកម្ពស់៩ជាន់ នៅតាមមហាវិថី Leninsky Prospekt ស្ថិតនៅភាគខាងត្បូងទីក្រុងមូស្គូ ។
តាមការប្រកាសរបស់មន្ត្រីក្នុងតំបន់បានឱ្យដឹងថា ភ្លើងឆាបឆេះកើតឡើងនៅវេលាម៉ោង១រំលងអធ្រាត្រឈានថ្ងៃទី២១ខែកក្កដា។ អណ្តាតភ្លើងបានគ្របដណ្តប់នៅលើដំបូលក្នុងបរិវេណ១០០០ម៉ែត្រការ៉ែ ។
នៅពេលនេះមិនទាន់មានរបាយការណ៍ស្តីពីមូលហេតុដែលបណ្តាលឱ្យឆេះក៏ដូចជាចំនួនអ្នកស្លាប់និងរបួសនៅក្នុងគ្រោះអគ្គិភ័យនោះនៅឡើយ៕ ដោយធីរីណា
...
រូបថត : Reuters