នាយកសាលាបឋមសិក្សាឃុំត្រពាំងច្រេស ត្រូវមាតាបីតាសិស្សដាក់ពាក្យបណ្ដឹង

ចែករំលែក៖

ខេត្តរតនគីរី៖ មាតាបីតាសិស្ស ស្រុកកូនមុំ ខេត្តរតនគីរី បាននាំគ្នាផ្ដិតមេដៃដាក់ពាក្យបណ្ដឹង ចូលសាលាស្រុក សុំឲ្យ ឬ ផ្លាស់ប្ដូរ លោក ងួន សុភាព ជានាយកសាលា និងលោកគ្រូ ហ៊ឹម សារ ដោយចោទប្រកាន់ថា ប្រើអំពើហិង្សាមកលើសិស្សជាច្រើនលើកច្រើនសារ និងជំម្រិតទាប្រាក់ពីសិស្ស ជាថ្នូរនិងការឡើងថ្នាក់។

លោក ងួន សុភាព នាយកសាលា បឋមសិក្សា ត្រពាំងច្រេស និងលោក ហ៊ឹម សារ ជាគ្រូបង្រៀន ត្រូវបានអាណាព្យាបាលសិស្ស នៅក្នុងភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេ្តរតនគីរី និង គណៈកម្មការ ទ្រទ្រង់សាលានេះ រួមគ្នាដាក់ពក្យបណ្ដឹង ចូលសាលាស្រុក កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ ដោយចោទប្រកាន់ថា ប្រើអំពើហិង្សាមកលើរាងកាយសិស្ស កំណត់តម្លៃឲ្យសិស្សទិញសៀវភៅសិក្ខាធារិត និងតម្រូវឲ្យសិស្សបង់ប្រាក់ដើម្បីជាថ្នូរក្នុងការឡើងថ្នាក់។

តាមរបាយការណ៍លោក ប៉ាក ធឹម ប្រធានកម្រងសង្គមមានជ័យបានឲ្យដឹងថា លោក ងួន សុភាព នាយកសាលាបឋមសិក្សា ត្រពាំងច្រេស បានយកបន្ទប់សិស្សរៀន ដាក់នំចំណី និងសម្ភារៈផ្ទះបាយ មិនត្រឹមតែប៉ុណ្ណោះ លោកនាយក តែងតែយកម៉ោងធ្វើការទៅលេងល្បែងស៊ីសង ។ ក្នុងរបាយការណ៍នោះបានបន្ថែមទៀតថា ប្រហែលជាលោកនាយកចាញ់ល្បែងហើយមើលទៅ ទើបគាត់ប្រើវិធីសាស្ត្ររកលុយផ្សេងៗ ទៅលើសិស្ស៤នាក់ ដោយម្នាក់ៗគៀបយកលុយចំនួន ១៥០០០០ រៀល។

ជុំវិញបញ្ហខាងលើនេះ លោក ធឿន ចាន់ធៀង អភិបាលស្រុកកូនមុំបានឲ្យដឹងនៅរសៀលថ្ងៃទី៩ខែឧសភាឆ្នាំ២០១៦នេះថា បញ្ហាខាងលើនេះ លោកបានលេចឮ ប្រហែលកន្លះឆ្នាំមកហើយ ក្រោយមកនៅខែមីនាទើបមានពាក្យបណ្ដឹងផ្ដិតមេដៃពីអាណាព្យាបាលសិស្សប្រមាណជា១៩ ទៅ២០នាក់។ អាណាព្យាបាលសិស្ស រាប់រយនាក់មិនឃើញផ្ដិតមេដៃប្ដឹងមកប្ដឹងតែប៉ុន្មាននាក់។ ហើយមិនមែនចំនួនអ្នកប្ដឹងតិចតួច លោកមិនធ្វើការនោះទេ ក៏ប៉ុន្តែលោកបានអញ្ជើញអាណាព្យាបាលសិស្ស ដែលផ្ដិតមេដៃប្ដឹងនោះ មកសាកសួររកការពិត មិនឃើញពួកគាត់មកជួបសោះ ម្យ៉ាងទៀត លោកចុះទៅសាលារៀននោះជាញឹកញាប់ មិនឃើញសិស្សណាម្នាក់មករាយការណ៍ពីបញ្ហានេះទេ៕

vut3

vut1

vut2

ដោយ៖ វុទ្ធឦសាន្ត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print