លោកវរសេនីយ៍ឯក ជឹម ស៊ីថា ដឹកនាំកម្លាំងសួរសុខទុក្ខលោកអនុសេនីយ៍ឯក ប៉ែន រាហ៊ុល រងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូពេលចុះបំពេញភារកិច្ច

ចែករំលែក៖

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៩និង៣០នាទីព្រឹក បានដឹកនាំកម្លាំង ចុះសួរសុខទុក្ខលោកអនុសេនីយ៍ឯក ប៉ែន រាហ៊ុល នាយរងផ្នែកសណ្តាប់ធ្នាប់-ចរាចរណ៍ខណ្ឌដង្កោ ដែលបានរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូពេលចុះបំពេញភារកិច្ចកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បណ្ដាលឲ្យបាក់ឆ្អឹងភ្លៅ និងបានវះកាត់រួចរាល់ ហើយកំពុងបន្ដសម្រាកព្យាបាលនៅគ្លីនិកឯកជនម្លិះដង្កោ។

ក្នុងការចុះសួរសុខទុក្ខនេះដែរ លោកអធិការបាននាំយកនូវថវិការបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងថវិការបស់បងប្អូនកងកម្លាំងយើងសរុបចំនួន៤,៦៥០,០០០រៀល (បួនលានហុកសិបប្រាំម៉ឺនរៀល) ជូនដល់លោកអនុសេនីយ៍ឯក ប៉ែន រាហ៊ុល ដើម្បីជួយសម្រួលដល់ការព្យាបាលជំងឺផងដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print