ភ្នំពេញ៖ លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកងនាព្រឹកថ្ងៃព្រហស្បតិ៍ ៨ រោច ខែអាសាឍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ បានបេីកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង អាណត្តិទី៣ ឆ្នាំ២០២២។
ក្នុងកិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ លោកនាយករដ្ឋបាលខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុហត្ថខណ្ឌនិងលោក-លោកស្រីចៅសង្កាត់ទាំង០៧ ព្រមទាំងបងប្អូនប្រជាពលរដ្ឋចូលរួមចំនួន ២៧៥នាក់ នៅសាលប្រជុំសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជាក់ស្ដែងកិច្ចពិគ្រោះយោបល់ បានផ្តោតសំខាន់ៗ មានដូចជា៖
*១.បញ្ហា សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម
*២.បញ្ហា ចរាចរណ៍
*៣.បញ្ហា គ្រោះអគ្គីភ័យ
*៤.បញ្ហា ដីធ្លី លំនៅដ្ឋាន និងបរិស្ថាន
*៥.បញ្ហា ផ្លូវថ្នល់ លូ ដើមឈើ បណ្តាញផ្សេងៗ
*៦.បញ្ហា សំណង់ខុសច្បាប់ និងគ្មានច្បាប់
*៧.បញ្ហា សេវាកម្ម ប្រមូលសំរាម និងដឹកជញ្ជូនសំរាមជាដើម៕
ដោយ៖សហការី