ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍ពីកម្លាំងនគរបាលជំនាញនៃស្នងការខេត្តបានឲ្យដឹងថា÷នៅវេលាម៉ោង០១ និង១០នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចុះបង្រ្កាបជាក់ស្តែងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខមណ្ឌលសុខភាពផ្សារព្រេំស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់
និងដូកហូតថ្នាំម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ០១កញ្ចប់ ក្រោយពីសួរចម្លើយបឋមជនសង្ស័យបានឆ្លើយសារភាពថាម្សៅក្រាមពណ៌សថ្លានេះខ្លួនបានទិញពីកន្លែងលក់ចាបហ៊ួយ និងធ្វើ ម្ហូបកម្មង់មួយកន្លែង ស្ថិតនៅចំណុចជិតមណ្ឌលសុខភាពស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ភ្លាមៗកម្លាំងជំនាញយើងបានសុំគោលការណ៍ពីថ្នាក់នាំចុះបង្ក្រាបក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ទៀតស្រី បានរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ០២កញ្ចប់ និងប្រភេទគ្រាប់ពណ៌ត្រាវមានសញ្ញាម្រាមដៃប្រាំចំនួន ០៥គ្រាប់។
កម្លាំងនគរបាលជំនាញបានបន្តថា÷ ជនសង្ស័យដែលបានឃាត់ខ្លួនមានសរុបចំនួន ០២នាក់ ស្រី០១នាក់៖មានឈ្មោះ
ដូចខាងក្រោម,
១-ឈ្មោះ ខូ ពេជ្រ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (បានដូកហូតម្សៅក្រាមពណ៌សថ្លាចំនួន០១កញ្ចប់)។
២-ឈ្មោះ ប៊ុន ចាន់ដារ៉ា ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរ លក់ដូរចាបហ៊ួយ បច្ចុប្បន្នរស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
បានដកហូតវត្តុតាងមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ០២កញ្ចប់ និងប្រភេទគ្រាប់ពណ៌ត្រាវមានសញ្ញាម្រាមដៃប្រាំចំនួន ០៥គ្រាប់)។
និងវត្ថុតាង និងសម្ភារៈដកហូតរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ០៣កញ្ចប់,
-ប្រភេទគ្រាប់ពណ៌ត្រាវមានសញ្ញាម្រាមដៃប្រាំចំនួន ០៥គ្រាប់។
មូតូម៉ាកzoomer x ចំនួន 0១គ្រឿង។
ក្នុងករណីខាងលើកម្លាំងជំនាញបាននាំខ្លួនជនសង្ស័យ ព្រមទាំងវត្ថុតាង មកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនដើម្បីសាកសួរ និងកសាងសុំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ ស សារ៉េត