ការអនុវត្តច្បាប់របស់មន្រ្តីជំនាញ ក.ប.ប. ត្រូវបានធ្វើឡើងចំពោះដេប៉ូប្រេងឥន្ធនៈចំនួន ១១ទីតាំងបន្ថែមទៀត

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹងនៅព្រឹកថ្ងៃ​សុក្រ​ទី​២២ ខែកក្កដា ឆ្នាំ​២០២២នេះថា​៖​ មន្ត្រីស៊ើបអង្កេត ក.ប.ប. នៅថ្ងៃទី២០-២១ ខែកក្កដា បានបន្តអនុវត្តច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់លើម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ៥បន្ថែមទៀតក្រោយរកឃើញមិនមានអនុលោមភាពក្នុងចំណោមស្ថានីយ​ និងដេប៉ូប្រេងឥន្ធនៈចំនួន ៥៧ទីតាំងដែលបានត្រួតពិនិត្យ។

ការបន្តអនុវត្តច្បាប់លើម្ចាស់ដេប៉ូចំនួន ១១ទីតាំងនេះគឺស្ថិតនៅស្រុកដងទង់ ខេត្តកំពត, ស្រុកជើងព្រៃនិងស្រុកចំការលើ ខេត្តកំពង់ចាម, ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ, ស្រុកសង្កែ ស្រុកបាណន់ ស្រុករតនមណ្ឌល ស្រុកគាស់ក្រឡ និងស្រុកសំឡូត ខេត្តបាត់ដំបង ស្រុកវាលវែង ខេត្តពោធិ៍សាត់ ស្រុកព្រះស្តេច ខេត្តព្រៃវែង និងរាជធានីភ្នំពេញ។

គួររំលឹកផងដែរថា ការត្រួតពិនិត្យនេះគឺមានគោលបំណងការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ ទប់ស្កាត់នូវអំពើមិនសុចរិតក្នុងធុរកិច្ច និងស្របតាមច្បាប់ដែលមានចែងជាធរមាន៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print