Clauss និង Suarez ចូលរួមជាមួយក្លិបបារាំង Marseille ជាផ្លូវការ

ចែករំលែក៖

Jonathan Clauss ក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំ និងខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយ Luis Suarez ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ។ នេះបើយោងតាមក្លិបនៅ Ligue 1 បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍។

ខ្សែការពារស្តាំវ័យ២៩ឆ្នាំ Clauss បានបង្ហាញខ្លួនចំនួន៤ដងសម្រាប់ប្រទេសបារាំង និងលេងបាន៤០ប្រកួតសម្រាប់ក្រុម Lens កាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន៥គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន១១លើក។

ចំណែក Suarez មក ពី Granada CF ហើយ លេង បាន ៣៨ ប្រកួត ឲ្យ ក្លិប កាល ពី រដូវ កាល មុន ដោយ ស៊ុត បញ្ចូល ទី បាន គ្រាប់ និង បញ្ជូន បាល់ ឲ្យ មិត្ត រួម ក្រុម បាន គ្រាប់។ ខ្សែ ប្រយុទ្ធ វ័យ ២៤ ឆ្នាំរូបនេះលេងឲ្យ ជម្រើស ជាតិ កូឡុំប៊ី ចំនួន ប្រកួត។

ក្លិប Marseille បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“Jonathan Clauss និង Luis Suarez ជាកីឡាករដែលមានសមត្ថភាពគ្រប់គ្រងនិងចាស់ទុំក្នុងទីលាន គាត់មានទម្រង់ដ៏ល្អដែលសមស្របនឹងផែនការរបស់អ្នកគ្រប់គ្រង Igor Tudor”

គួរបញ្ជាក់ថា ក្រុម Marseille បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ក្នុងក្របខ័ណ្ឌ Ligue 1 កាលពីរដូវកាលមុន និងបានទទួលកៅអីលេងក្នុងក្របខ័ណ្ឌ Champions League រដូវកាលនេះផងដែរ ៕ដោយ៖ ភារៈ(រូបភាព Reuters/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print