កាមេរូនបានបង់ប្រាក់សំណងជិត២លានដុល្លារដល់គ្រូបង្វឹកដែលត្រូវបានបណ្តេញចេញ

ចែករំលែក៖

សហព័ន្ធបាល់ទាត់កាមេរូនត្រូវបានបញ្ជាឱ្យបង់ប្រាក់សំណងដល់អតីតគ្រូបង្វឹកលោក Toni Conceicao ចំនួន១.៦លានអឺរ៉ូ(.៦៣លានដុល្លារអាមេរិក) បន្ទាប់ពីបណ្តេញគាត់ចេញបន្ទាប់ពីការបញ្ចប់ចំណាត់ថ្នាក់លេខ៣របស់ពួកគេនៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Africa Cup of Nations នៅឆ្នាំនេះ។ ការបង់នេះត្រូវបានតុលាការបាល់ទាត់របស់ FIFA ដែលត្រូវសំរេចជាផ្លូវការ។

 លោក Conceicao បាននាំអតីតនិយោជករបស់គាត់ទៅស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកដើម្បីស្វែងរកសំណងបន្ទាប់ពីត្រូវបានដកចេញពីការងាររបស់គាត់នៅក្នុងខែមីនាសប្តាហ៍បន្ទាប់ពីក្រុមកាមេរូនបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣នៅក្នុងការប្រកួតដែលពួកគេធ្វើជាម្ចាស់ផ្ទះ។

 FIFA បានបញ្ជាឱ្យសហព័ន្ធកីឡាបាល់ទាត់កាមេរូនបង់ប្រាក់ប្រហែល១,៣៥០,០០០អឺរ៉ូដល់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់វ័យ៦០ឆ្នាំជាសំណងសម្រាប់ការបំពានកិច្ចសន្យាដោយគ្មានហេតុផល និងប្រាក់បន្ថែមសម្រាប់ប្រាក់បៀវត្សរ៍ និងប្រាក់រង្វាន់បន្ថែម (រូបភាព Reuters/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print