រក​ឃើញ​យានយន្ត​ល្មើស​ចំនួន​ ១៩១​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​ នាថ្ងៃទី២៣ កកដ្កា!

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅយប់ថ្ងៃ​សៅរ៍​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ នៅ​ថ្ងៃ​ទី​២៣​ ខែកក្កដា​នេះ​​ មានចំនួន​គោលដៅ​សរុប​ ១៥៥​គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ១.៦៩២​គ្រឿង​ ម៉ូតូ​ ១.៦៦៧​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​ យានយន្ត​ល្មើស​សរុប​ចំនួន​ ១៩១​គ្រឿង​ មាន​ម៉ូតូ​ចំនួន​ ១៨០​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩.​អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​ ។​

​ដោយឡែក​ក្នុង​រយៈពេល​២៣​ថ្ងៃ​(​ថ្ងៃ​ទី​០១-២៣​ ខែកក្កដា​)​ ការ​រឹត​បន្ដឹង​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ យានយន្ត​ចូល​គោលដៅ​មាន​ចំនួន​ ៦៩.៣៣៣​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​យានយន្ត​ល្មើស​សរុប​ចំនួន​ ៧.៣០៧​គ្រឿង​ ម៉ូតូ​មាន​ចំនួន​ ៦.១៣១​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​ ។​

...

​របាយការណ៍​ដដែល​បាន​វាយតម្លៃ​រយៈពេល​២៣​ថ្ងៃ​នៃ​ខែកក្កដា​នេះ​ ឃើញ​ថា​ ការ​អនុវត្ត​តាម​អនុក្រឹត្យ​ ការ​ផាកពិន័យ​យានយន្ត​ល្មើស​ បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ​ប្រសើរ​ ទទួល​បានការ​គាំទ្រ​ ពិសេស​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់​ បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​យ៉ាង​ល្អ​ប្រសើរ​ ៕ដោយ​៖​ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print