លោក កើត រិទ្ធ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំលើកទី៥ របស់អនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (អ.អ.ផ.)

ចែករំលែក៖

ភ្នំពេញ៖ សូមជម្រាបជូនថា, នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ក្រសួងយុត្តិធម៌ បានបង្ហោះលើផេកផ្លូវការថា,

នារសៀល ថ្ងៃសៅរ៍ ១០រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ នេះ, លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (អ.អ.ផ.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំលើកទី៥។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់  លោក លោកស្រី ជាអនុប្រធាន និងជាសមាជិកនៃ អ.អ.ផ. ដែលសុទ្ធសឹងជាឥស្សរជនជាន់ខ្ពស់មកពីក្រសួង-ស្ថាប័ននានាពាក់ព័ន្ធនឹងការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

របៀបវារៈសំខាន់ៗក្នុងកិច្ចប្រជុំនេះ រួមមាន៖ (១)-ការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ជុំទី១០ របស់កម្ពុជា ដើម្បីដាក់ជូនមហាសន្និបាតរបស់ក្រុមការងារហិរញ្ញវត្ថុ (FATF) និង (២)-ការពិនិត្យ និងពិភាក្សាដើម្បីត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំផ្ទាល់ជាមួយក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (ICRG-JG)។

នៅក្នុងកិច្ចប្រជុំនេះ, លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធាន អ.អ.ផ. បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពជាវិជ្ជមាន សម្រាប់ការរៀបចំរបាយការណ៍ជុំទី១០  របស់កម្ពុជា ព្រមទាំងបានថ្លែងអំណរគុណចំពោះក្រសួង-ស្ថាប័ន និងក្រុមការងារទាំងអស់ដែលបានចូលរួមសហការ និងខិតខំប្រឹងប្រែងបំពេញការងារនាពេលកន្លងមក។

លោករដ្ឋមន្រ្តី ក៏បានស្នើឱ្យក្រុមការងារនីមួយៗ ក៏ដូចជា ក្រសួង-ស្ថាប័ន ដែលមានការពាក់ព័ន្ធត្រូវបន្តចូលរួមសហការ និងខិតខំបំពេញការងាររបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់លើការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យឱ្យមានប្រសិទ្ធភាព និងនិរន្តភាព ដើម្បីកម្ពុជាអាចត្រូវបានដកចេញពីបញ្ជីប្រផេះ។ ជាមួយគ្នានេះផងដែរ, លោក ក៏បានស្នើឱ្យក្រសួង-ស្ថាប័ន ដែលធ្វើការងារលើវិស័យពាក់ព័ន្ធនឹងបទល្មើសដែលមានហានិភ័យក្នុងការសម្អាតប្រាក់ ត្រូវបង្កើនសកម្មភាពរបស់ខ្លួន និងផ្តល់អាទិភាពខ្ពស់លើការងារប្រឆាំងការសម្អាតប្រាក់ ព្រមទាំងបន្តបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ ដោយផ្តោតជាសំខាន់លើបច្ចេកទេសស៊ើបអង្កេតពាក់ព័ន្ធនឹងការសម្អាតប្រាក់ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print