ប្រភពនៃផ្កាស្លាបី

ចែករំលែក៖

ប្រភពនៃផ្កាស្លាបី

កាលពីព្រេងនាយ មានកុមារកម្សត់៤នាក់​ បានទៅរៀនសិល្ប៍សាស្ត្រអំពី អាចារ្យទិបាមោក្ខ ដោយម្នាក់រៀនទាយ​ ម្នាក់ទៀតរៀនបាញ់ ម្នាក់ទៀតរៀនមុជទឹក ម្នាក់ទៀតរៀនប្រស់​ ។​ លុះរៀនចេះហើយត្រឡប់មកផ្ទះវិញ លុះមកដល់មាត់សមុទ្រ កុមារចេះទាយបានទាយថា​ ព្រឹកនេះនិងមានសត្វហត្ថីលឹង្គ​ ពាំព្រះរាជបុត្រីមួយអង្គមកដល់ទីនេះ ។ កាលឃើញមកមែន​ កុមារចេះបាញ់បានបាញ់ធ្លាក់ក្នុងទឹកស្លាប់​ កុមារចេះមុជទឹក បានមុជទៅស្រង់នាងមក​ឯកុមារចេះប្រស់បានប្រស់ឲ្យនាងរស់ឡើងវិញ ។ លុះរស់ឡើងវិញហើយ អ្នកទាំង​៤នាក់ក៏ដណ្ដើមគ្នា​ចង់បាននាងធ្វើប្រពន្ធរៀងៗខ្លូន ។ ពេលនោះពោធិសត្វកាត់សេចក្ដីថា កុមារចេះទាយត្រូវបានជាឪពុក ចេះប្រស់ត្រូវបានជាម្ដាយ ចេះបាញ់ត្រូវបានជាបង ចេះមុជត្រូវបានជាប្ដីនាង ។ ព្រោះគេបានបីនាងពីក្នុងទឹក​ មក​ ។ អ្នកទាំង៤​ក៏ព្រមទទូលហើយ សុំឲ្យពោធិសត្វចាត់ចែង វត្ថុអ្វីមូយ​ទុកសម្រាប់ឲ្យកូនប្រសា គោរពមាតាបិតា​ និង​ បងព្រមទាំងញាតិក្នុងពេលធ្វើមង្គលការ​ ។ ពោធិសត្វសម្រចថាត្រូវយកផ្កាស្លាមួយខ្ពរ មកដោតជាបីដុំ ។ ទី១​ ជាផ្កាស្លាច្បងសម្រាប់ឪពុក ទី២ សម្រាប់ម្តាយ ទី៣ សម្រាប់បងទទួល ។
តពីនោះមក ក៏មានផ្កាស្លាបី ក្នុងពិធីមង្គលការជាប់ជាប្រពៃណីដល់សព្វថ្ងែនេះ ៕

...


(ពិនិត្យស្រាវជ្រាវតាមច្បាប់ដើមដោយ ចៅតាជេត)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print