ខេត្តកំពង់ឆ្នាំង៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃអាទិត្យទី២៤ ខែកក្កដា ឆ្នាំ២០២២នេះថា៖ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្លូវទូក បានសហការជាមួយក្រុមសហគមន៍នេសាទ ចុះពិនិត្យនិងបង្ក្រាបការនេសាទប្រើឧបករណ៍ខុសច្បាប់។
របាយការណ៍ដដែលបន្តថា កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្លូវទូក បានសហការជាមួយក្រុមសហគមន៍នេសាទ និងកម្លាំងប្រជាការពារសរុបចំនួន១១នាក់ ដឹកនាំដោយលោក អនុសេនីយ៍ឯក អ៊ុំ សំអុន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្លូវទូក នៃអធិការដ្ឋាននគរបាលស្រុកកំពង់លែង កាលពីម្សិលមិញនេះ បានចុះពិនិត្យនិងបង្ក្រាបបទល្មើសនេសាទ នៅចំណុចក្រពើស្គម, បឹងស្នោ, ចុងព្រែក ស្ថិតក្នុងភូមិសាស្ត្រឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
ក្នុងកិច្ចប្រតិបត្តិការខាងលើបង្ក្រាបដកហូតបាន ៖ របាំងសាច់អួនចំនួន ១០កន្លែង ប្រវែង ៧០០ម៉ែត្រ ,លបលូសាច់អួនចំនួន ១២គ្រឿង,បង្គោល ចំនួន៧៥ដើម,ប្រលែងកូនត្រី ចម្រុះចំនួន១០គីឡូក្រាម ឧបករណ៍ សម្ភារៈបំផ្លាញចោលនៅនឹងកន្លែង ៕
ដោយ៖អារុណរះ