សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀនបង្ហាញជនសង្ស័យនិងគ្រឿងញៀនជាង ៥២ គីឡូក្រាមមុននឹងបញ្ជូនទៅតុលាការ

ចែករំលែក៖

ភ្នំពេញ : ជនសង្ស័យម្នាក់និងថ្នាំញៀនជាង ៥២គីឡូក្រាមត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនធ្វើការបង្ហាញមុខជាសាធារណៈមុននឹងបញ្ជូនទៅតុលាការក្រោយពេលធ្វើការបង្ក្រាបនាពេលកន្លងមក។គួររំឭកឡើងថាពីថ្ងៃទី២១ ខែកក្កដា​ ឆ្នាំ២០២២ វេលាម៉ោង១១និង៣០នាទី កម្លាំងជំនាញ(ក៥) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោក ឧត្ដមសេនីយ៍ទោ សាន សុទ្ធី.លោក វរសេនីយ៍ឯក មាស ហត.លោកវរសេនីយ៍ឯក ឈូក គា នាយករងមន្ទីរ វរសេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ(ក៥) មានការចូលរួមពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការដឹកនាំសម្របសម្រួលពីលោក សុិត វណ្ណ: ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប នៅចំណុច មុខបន្ទប់ជួល C04 ផ្លូវបេតុង ស្ថិតក្នុងភូមិតាព្រហ្ម សង្កាត់ព្រែងឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងឆែកឆេរក្នុងបន្ទប់ខាងលើ ដែលជនល្មើសស្នាក់នៅ។លទ្ធផល:​

ក-ឃាត់ខ្លួនជនសង្ស័យ០១នាក់:
-ឈ្មោះ ឆន សុខា ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិ ខ្មែរ។
ខ-វត្ថុតាងចាប់យកបាន :
-មេតំហ្វេតាមីន(ICE)ទម្ងន់ ៥២ គ.ក្រ ៨០៦ក្រាម។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបាន កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី ៕ដោយ ស សម

...

IMG_2762 IMG_2761

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print