Breaking News៖លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន : យេីងរកឃេីញអ្នកពាក់ព័ន្ធ​សរុបចំនួន ៥នាក់ហេីយ​ ករណីពាក់ពន្ធ័ ជាមួយអ្នកជំងឺជាជនជាតិនីហ្សេរីយ៉ាដែលត្រូវបានរកឃើញថាមានជំងឺអុតស្វា

ចែករំលែក៖

ភ្នំពេញ៖ ព័ត៌មានបច្ចុប្បន្នភាពពីករណីអ្នកប៉ះពាល់ជាមួយអ្នកជំងឺអុតស្វាជាជនជាតិនីហ្សេរីយ៉ា៖​ គិតត្រឹមម៉ោង​ ១៧:១០នាទីល្ងាចនៃថ្ងៃទី២៤​ ខែកក្កដា​ ឆ្នាំ២០២២នេះ យេីងរកឃេីញអ្នកពាក់ព័ន្ធ​សរុបចំនួន ៥នាក់ហេីយ​ ដែលបានណែនាំឱ្យនៅដោយឡែកសម្រាប់តាមដានសុខភាពពួកគាត់។ នេះជាការបញ្ជាក់ឱ្យដឹងពី លោកស្រីវេជ្ជបណ្ឌិតឱវណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២។

លោកស្រីវេជ្ជបណ្ឌិតបានបញ្ជាក់ថា,  ពួកគាត់ទាំង​ ៥នាក់នេះ​ មិនទាន់បង្ហាញសញ្ញាណាមួយ​ ដែលបញ្ជាក់ពីការឆ្លងនៅឡេីយទេ​ ទោះជាយ៉ាងណា​ ពួកគាត់ចាំបាច់ត្រូវនៅដាច់ដោយឡែក​នៅផ្ទះរបស់ពួកគាត់ និងតាមដានសុខភាពផ្ទាល់ខ្លួន​ ហេីយត្រូវរាយការណ៍ជូនក្រុមគ្រូពេទ្យ​ប្រសិនបេីមានចេញរោគសញ្ញាណាមួយដែលសង្ស័យ និងរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពឃ្លាំមេីលដោយអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋបាលរាជធានីភ្នំពេញ។​ អរគុណ

សូមបញ្ជាក់ថា សូមសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវស៊ើបអង្កេតរបស់សមត្ថកិច្ច ឈានដល់ ឃាត់ខ្លួន

បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា រត់គេចពីប្រទេសថៃ ចូលមកប្រទេសកម្ពុជានោះ ត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញ និងឃាត់ខ្លួននៅព្រលប់ថ្ងៃ ទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ នៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ៕

ដោយ៖សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print