លោក​ ហ៊ុយ​ វណ្ណៈ​៖​ ទូន្មានប្អូនៗក្នុងនាមខ្មែរបន្តិចទៅចុះ! ពួកប្អូនៗចង់បាន «សេរីភាពសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ» ប៉ុន្តែ ទង្វើពួកប្អូនៗខ្លួនឯង បែរជាខ្វះវិចារណញាណនិងខ្សោយក្រមសីលធម៌

ចែករំលែក៖

ភ្នំពេញ​៖​ លោក ហ៊ុយវណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានបង្ហោះលើ facebook ផ្លូវការរបស់លោក​នៅព្រឹកថ្ងៃ​ចន្ទ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០២២យ៉ាងដូច្នេះថា៖​ ទូន្មានប្អូនៗក្នុងនាមខ្មែរបន្តិចទៅចុះ! ពួកប្អូនៗចង់បាន «សេរីភាពសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ» ប៉ុន្តែ ទង្វើពួកប្អូនៗខ្លួនឯង បែរជាខ្វះវិចារណញាណនិងខ្សោយក្រមសីលធម៌ ផ្សាយទាំងងងិតឈឹង ផ្សាយខុសទាំងស្រុង ហើយគ្មានសួរ បង សូម្បី១ម៉ាត់ ដើម្បីផ្ទៀងផ្ទាត់។

លោក​ ហ៊ុយ​ វណ្ណៈ​ បានបញ្ជាក់បន្ថែមថា​ ក្បួនកាសែត គេនិយាយអំពី៖ «ការពិត សុច្ចរិតភាព និង តុល្យភាព» ហើយបើសូម្បីគោលការណ៍៣ចំណុចនេះ ប្អូនៗភ្លេចខ្លួនធ្វើមិនបានផង តើប្អូនមានឧត្តមគតិរឹងប៉ឹងរបៀបណា ដើម្បីការពារផលប្រយោជន៍ខ្មែរ?

ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជារូបនេះ​ បានបញ្ជាក់បន្ថែមថា​ ថ្នាក់ដឹកនាំយើង ដែលផ្តល់ជំនួយផ្ទាល់ខ្លួនដល់ការងារសម្រាប់សង្គមជាតិយើងគឺជាផ្នែកមួយ ហើយគួរចងចាំថា ថ្នាក់ដឹកនាំយើងដែលមានគុណសង្គ្រោះអាយុជីវិតឪពុកម្តាយប្អូនៗ គឺរឹតតែធំជាងនេះ។ ចំពោះ បង ដែលធ្លាប់ធ្វើឆ្មបបង្កើតអង្គភាពរបស់ប្អូនៗ ទូន្មានប្អូនៗថា៖ «បង មិនឯករាជ្យចេញពីផលប្រយោជន៍ខ្មែរនោះទេ»៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print