រុស្ស៊ីទទួលស្គាល់ថាបានវាយប្រហារទីក្រុងកំពង់ផែ Odessa ជាបញ្ហាប្រឈមរបស់ភាគីដែលព្រមព្រៀងទិញស្បៀងអាហារពីអ៊ុយក្រែន

ចែករំលែក៖

ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា កម្លាំងទាហានរុស្ស៊ីបានវាយប្រហារកំពង់ផែ Odessa របស់ប្រទេសអ៊ុយក្រែន ។ ការវាយប្រហារខាងលើបង្កក្តីបារម្ភយ៉ាងខ្លាំងដល់ភាគីពាក់ព័ន្ធដែលបានព្រមព្រៀងទិញស្បៀងអាហារពីប្រទេសអ៊ុយក្រែន ហើយត្រូវនាំចេញតាមកំពង់ផែខាងលើនេះ។

នៅថ្ងៃទី២៤ខែកក្កដា អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បានបញ្ជាក់ថា កម្លាំងទាហានរុស្ស៊ីបានវាយប្រហារកំពង់ផែ Odessa ប្រទេសអ៊ុយក្រែន នាថ្ងៃទី ២៣ខែកក្កដា ។ លោកបញ្ជាក់ថា ការវាយប្រហារនោះគឺសំដៅទៅលើគោលដៅយោធា ក្នុងនោះមានឃ្លាំងកាំជ្រួចមីស៊ីលដែលអាមេរិកផ្តល់ជូនអ៊ុយក្រែន។
តាមការប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងថា ការវាយប្រហារតាមដែនអាកាសនោះគឺសំដៅទៅលើនាវាចម្បាំងមួយគ្រឿង និងទីតាំងជួសជុលនាវានៅកំពង់ផែOdessa ។ លោក Konashenkov បានបញ្ជាក់ទៀតថា នៅកំពង់ផែសមុទ្រ កាំជ្រួចមីស៊ីលដែលមានកម្រិតវាយប្រហារចំគោលដៅខ្ពស់របស់រុស្ស៊ីបានកម្ទេចនាវាចម្បាំង និងឃ្លាំងរក្សាទុកអាវុធ ប្រភេទ Harpoonដែលអាមេរិកផ្តល់ឱ្យអ៊ុយក្រែន ។
ការវាយប្រហារនោះបានប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពដឹកជញ្ជូនទំនិញកសិកម្មពីប្រទេសអ៊ុយក្រែនទៅកាន់ទីផ្សារនៅជុំវិញពិភពលោក៕ ដោយធីរីណា

...

រូប​ថត​ :​ AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print