នាំមេការជនជាតិចិនម្នាក់ទៅធ្វើកំណត់ហេតុនិងកិច្ចសន្យា​ ខណៈកម្មករសំណង់ដុតសំរាមនិងខ្សែភ្លើងនៅលេីខុនដូជាន់ទី៣បណ្តាលឱ្យឆេះ​ផ្អើល​សមត្ថកិច្ច​ទាំងយប់

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​លោក​ ចាន់​ បណ្ឌិត​ អភិបាល​រង​ខណ្ឌទួលគោក​ បានបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកនៅព្រឹកថ្ងៃ​ចន្ទ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២​ កាលពីយប់ថ្ងៃទី២៤​ ខែកក្កដា​ បាននាំមេការជនជាតិចិនម្នាក់ទៅធ្វើកំណត់ហេតុនិងកិច្ចសន្យា​ ខណៈដែលកម្មករសំណង់បានដុតសំរាមនិងខ្សែភ្លើងនៅលេីខុនដូជាន់ទី៣ បង្កជាអគ្គិភ័យឆាបឆេះ​ផ្អើល​សមត្ថកិច្ច​និងប្រជាពលរដ្ឋទាំងយប់។

លោក​អភិបាលរងខណ្ឌ​រូបនេះ​បានគូសបញ្ជាក់ថា៖​ “រពិសដៃពេក៖ កម្មករសំណង់បានដុតសំរាមនិងខ្សែភ្លើងនៅជាន់ទី៣នៃអគារខុនដូកំពុងសាងសងមួយកន្លែង ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ឥឡូវនាំយកមេការជនជាតិចិន១នាក់ទៅប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ ដើម្បីធ្វើកំណត់ហេតុ និងកិច្ចសន្យាមិនឱ្យ​មានហេតុការណ៍នេះទៀតទេ។

សូមជម្រាបថា​ ក្នុងហេតុការណ៍នេះដែរ​ គេឃើញ​លោក​ ជា​ ពិសី​ អភិបាល​ នៃគណៈអភិបាលខណ្ឌទួលគោក​ បានដឹកនាំ​កម្លាំងសមត្ថកិច្ច​មូលដ្ឋាន​សហការជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​ពន្លត់​អគ្គិភ័យ​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ចេញទៅជួយ​ធ្វើអន្តរាគមន៍​បាញ់ទឹកពន្លត់​ភ្លាមៗ​ផងដែរ​ ដោយមិនឆេះរាលដាលខ្លាំងនោះទេ។

ដោយ​ឡែក​មេការជនជាតិចិន​ខាងលេីនេះ​ បន្ទាប់ពី​បានធ្វេីកិច្ច​សន្យា​ និងស្ដាប់ការណែនាំ​រួចហេីយ​ កម្លាំងជំនាញ​ក៏អនុញ្ញាតឱ្យត្រលប់ទៅវិញ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print