រដ្ឋមន្ត្រីថោង ខុន៖ កម្ពុជាទទួលបានភ្ញៀវទេសចរជាង ២១ម៉ឺននាក់​ចុងសប្ដាហ៍ទី៤ ខែកក្កដានេះ!

ចែករំលែក៖

ភ្នំពេញ៖ បេី​តាមការបញ្ជាក់ពី​លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ​ បានបង្ហាញពីស្ថិតិប្រចាំសប្តាហ៍ថ្ងៃទី២៤-២៥ ខែកក្កដា ឆ្នាំ២០២២ មានភ្ញៀវទេសចរចេញដើរកម្សាន្តចំនួន ២១៣,៥៩០នាក់ ក្នុងនោះភ្ញៀវជាតិ ១៩២,០៥០នាក់នាក់ ភ្ញៀវបរទេសផ្ទៃក្នុង ២១,៥៤០នាក់។

យោង​តាម​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​ បានគូសបញ្ជាក់ថា​គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

*ខេត្តព្រះសីហនុ ៣៣,១៧៤នាក់

*ខេត្តកំពត ៣១,៣២៣នាក់

*ខេត្តសៀមរាប ២៦,៧៤៣នាក់

*ខេត្តបាត់ដំបង ២០,៥១២នាក់

*រាជធានីភ្នំពេញ ១៨,០៩៨នាក់

*ខេត្តកណ្តាល ១៦,២៤៥នាក់

*ខេត្តកែប ១០,៥៣១នាក់

*ខេត្តពោធិ៍សាត់ ៨,៤៩២នាក់

រដ្ឋមន្ត្រី ថោង ខុន បានគូសបញ្ជាក់ថា តួលេខខាងលើបានបន្តថមថយប្រមាណ ៥,៦៧% ធៀបនឹងសប្តាហ៍កន្លងមក។ អាកាសធាតុមិនអំណោយផលមានភ្លៀងធ្លាក់ច្រើននៅគ្រប់រាជធានី-ខេត្ត ដែលបានធ្វើឱ្យមានជំនន់ទឹកភ្លៀងនៅតាមតំបន់មួយចំនួន។ ជាក់ស្តែងក្នុងសប្តាហ៍កន្លងមក ទឹកបានហូរកាត់លើកំណាត់ផ្លូវជាតិលេខ៥ ដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ ហើយផ្លូវតភ្ជាប់ទៅកាន់រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ក្នុងខេត្តកំពង់ឆ្នាំង ត្រូវហូរផ្តាច់មិនអាចធ្វើដំណើរកើត។

បន្ថែមពីនេះ អាជ្ញាធររាជធានី-ខេត្ត បានជូនដំណឹង ក្រើនរំឮក និងចាត់វិធានការចាំបាច់នានា ដើម្បីគ្រប់គ្រងស្ថានភាពជំនន់ទឹកទៅតាមស្ថានភាពរៀងៗខ្លួន៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print