ប្រភពនៃពពិល

ចែករំលែក៖

ពិធីបង្វិលពពិល ជាពិធីដ៏សំខាន់មួយក្នុងចំណោមពិធីផ្សេងៗទៀត នៅក្នុងការរៀបមង្គលការ។ ការបង្វិល​ពពិល​ត្រូវ​ខ្មែរ​ប្រើ​ប្រាស់​ស្ទើរ​គ្រប់​ពិធី​ទាំង​អស់​ដែល​ទាក់​ទង​ដល់​ការ​ឆ្លង​វ័យ មិន​មែន​តែ​នៅ​ក្នុង​ពិធី​មង្គលការ​នោះ​ទេ។

   ក្នុង​វចនានុក្រម​ភាសា​ខ្មែរ​ដែល​ចង​ក្រង​ដោយ​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត បាន​ឲ្យ​និយម​ន័យ​ពពិល​ថា ជា​ប្រដាប់​ធ្វើ​ដោយ​លោហ​ធាតុ មាន​សណ្ឋាន​ស្រដៀង​នឹង​ស្លឹក​ពោធិ៍​សម្រាប់​បិទ​ទៀន​អុជ​កាន់​ហុច​បន្ត​គ្នា បង្វិល​បក់​ផ្សែង​ចូល​ជុំ​វិញ​មនុស្ស ឬ​របស់​អ្វី ដើម្បី​ឲ្យ​កើត​ស្រី​សួស្ដី។

   តាមការស្រាវជ្រាវបង្ហាញថា បង្វិល​ពពិល​ក្នុង​គ្រប់​ពិធី​ទាំង​អស់ គឺ​បង្វិល​តាម​ប្រទក្សិណ ហើយ​មាន​តែ​បង្វិល​ពពិល​ក្នុង​បុណ្យ​សព​ទេ​ដែល​ធ្វើ​តាម​ឧត្តរ​ពាត ដែល​បញ្ច្រាស​នឹង​ប្រទក្សិណ។ បង្វិល​ពពិល​ក្នុង​បុណ្យ​សព គឺ​គេ​ធ្វើ​នៅ​ក្រោយ​ពេល​បូជា និង​រើស​ធាតុ។

   តាមការស្រាវជ្រាវបង្ហាញឲ្យដឹងទៀតថា ចំនួន​ជុំ​ការ​បង្វិល​ពពិល​តែង​យក​ចំនួន​លេខ​សេស មាន ៣​ជុំ ៥​ជុំ និង​រហូត​ដល់ ១៩​ជុំ។ លើក​លែង​តែ​បង្វិល​ពពិល​ក្នុង​ពិធីបុណ្យ​ពុទ្ធាភិសេក ឬ​ការ​អភិសេក​ព្រះ ដែល​ការ​បង្វិល​ពពិល​មាន​ច្រើន​ជុំ គឺ​រហូត​ដល់​ជាង ១០០​ជុំ។

   រឿងព្រេងពីបុរាណតំណាលថា កាលពីយូរលង់ណាស់មកហើយ មានកូនស្ដេចមួយព្រះអង្គព្រះនាមថា ព្រះជ័យសុរិយារាជកុមារ នៅនគរកៃកេជម្ពូទ្វីប បានទៅស្វែងរករៀនសីល្បិ៍សាស្ត្រនឹងព្រះឥសូរនៅភ្នំកៃលាស​ ។ ព្រះឥសូរបានស្ដោះទឹកមាត់ដាក់ព្រះឱស នៃព្រះរាជកុមារនោះ ឱ្យមានកម្លាំងដូចដំរីសា ។ នៅពេលរៀបលាព្រះឥសូរ​មកព្រះនគរវិញ ព្រះកុមារក៏ទួលសុំព្រះឥសូនូវត្ថុអនុស្សាវរីយ៍មួយ សម្រាប់ពេលដែលខ្លួនរៀបអាពាហ៍ពិពាហ៍ ។ ព្រះឥសូរក៏បានប្រសិទ្ធីដីខ្សាច់ ពីភ្នំចក្រវាឡ ធ្វើជាស្លឹកពោធិ៍មាស (តំណាងយោនីរបស់ព្រះនាងឧមា មហេសីព្រះឥសូរ)​ និង ជប់ថ្មពីភ្នំហិមាល័យ ជាទៀនពេជ្រ (តំណាងអង្គជាតិរបស់ព្រះអង្គ) សន្មតឈ្មោះថា ពពិលរត្នន៍ ប្រទានដល់រាជកុមារ ជ័យសុរិយានោះ ។ ហេតុដូច្នេះ បានជាមានពិធីបង្វិលពពិលពីពេលនោះ រហូតមកដលសព្វថ្ងៃនេះឯង៕

(ពិនិត្យស្រាវជ្រាវតាមច្បាប់ដើមដោយ÷ចៅតាជេត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print