បុរសម្នាក់ទំនងជាស្រវឹងស្រាខ្លាំងបានបើករថយន្តលឿនដូចហោះជ្រុលទៅបុកឡើងខឿនសួនពុះចែកទ្រូងផ្លូវបាក់បង្គោលភ្លើងអស់មួយដើម

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាខ្លាំងបានបើករថយន្តយ៉ាងលឿនដូចហោះជ្រុលទៅបុកឡើងខឿនសួនពុះចែកទ្រូងផ្លូវបាក់បង្គោលភ្លើងបំភ្លឺផ្លូវអស់មួយដើម តែសំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្តាលឱ្យមានអ្នករងរបួសឡើយ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រាខ្លាំងហើយបានបើករថយន្តម៉ាក MAZDA BT-50 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BJ-0101 តាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានរេ
ចង្គូតមកខាងឆ្វេងដៃហោះឡើងទៅលើខឿនសួនពុះចែកទ្រូងផ្លូវទៅបុកគុម្ពផ្កា ហើយរថយន្តនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុកបង្គោលភ្លើងមួយដើមទៀត បណ្តាលឱ្យបាក់រាបដល់ដី ចំណែកឯរថយន្តបង្កហេតុបានខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង ប៉ុន្តែសំណាងល្អក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្តាលឱ្យមាននរណាម្នាក់រងរបួសនោះទេ។
បន្ទាប់ពីកើតសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ឃាត់អ្នកបើករថយន្តនិងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

...

ដោយ៖ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print