ខេតប៉ៃលិន៖ ប្រភពព័ត៌មានពីមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកនៃអធិការ
ស្រុកបានឲ្យដឹងថា÷កាលពីវេលាម៉ោង ១៧និង១០នាទី ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងរថយន្ដ ដោយ
រថយន្តមួយគ្រឿងបើកបរក្នុងទិសដៅពីលិចទៅកើត ស្របទិសគ្នាជាមួយម៉ូតូ ខណ:ពេលនោះស្រាប់តែរថយន្តបើកស៊ីញ៉ូភ្លើងបម្រុងបត់ឆ្វេងដៃ ចូលក្លោងទ្វាវត្តអូររអិល ស្របពេលនោះស្រាប់តែម៉ូតូមួយ
គ្រឿងបើកមកពីក្រោយវ៉ារថយន្តទៅប៉ះ
រថយន្តដួលបណ្ដាលឲ្យ មនុស្ស៣នាក់រងរបួស ធ្ងន់ ០២នាក់ ស្រាល ០១នាក់ ខូចខាតម៉ូតូចំនួន ០១គ្រឿង កម្រិតស្រាល។ករណីគ្រោះថ្នាក់នេះស្ថិតនៅ
ចំណុចផ្លូវជាតិលេខ៥៧មុខក្លោងទ្វាចូល
វត្តអូរអិល ក្នុងភូមិអូរអិល ឃុំស្ទឹងកាច់
ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
នគរបាលជំនាញអធិការស្រុកបានបន្តទៀតថា÷អ្នកបើកបរម៉ូតូឈ្មោះ ពុត ធីតា ភេទស្រី អាយុ ១៥ឆ្នាំ មានទីលំនៅរស់នៅភូមិប៉ាហុីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន, បើកបរម៉ូតូម៉ាកហុងដាឌ្រីម ផលិតឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CS-5040 (រងរបួសចំមុខ និងក្បាល) មានពាក់មួកសុវត្ថិភាព ។
,អ្នករួមដំណើរទី១ ឈ្មោះ វ៉ាន់ ម៉ារីយ៉ា ភេទស្រី អាយុ ១៥ឆ្នាំ មានទីលំនៅរស់នៅភូមិប៉ាហុីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន (របួសត្រង់ក្បាលធ្ងន់) មិនពាក់មួកសុវត្ថិភាព។
អ្នករួមដំណើរទី២ ឈ្មោះ លឹម លីណា ភេទស្រី អាយុ ១៥ឆ្នាំ មានទីលំនៅរស់នៅភូមិប៉ាហុីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានពាក់មួកសុវត្ថិភាព (របួសបាក់ភ្លៅ)
អ្នកបើកបររថយន្តឈ្មោះ យឹម វឌ្ឍនា ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅរស់នៅភូមិលាវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបររថយន្ដដឹកដី ពាក់ស្លាកលេខ បន្ទាយមានជ័យ 3A-6042 ។
មន្ត្រីនគរបាលជំនាញចរាចរណ៍នៃអធិការស្រុកបានបន្តថា៖ករណីនេះជនរង
គ្រោះបើកបរទិសដៅស្របគ្នា ពេលមកដល់ក្លោងទ្វាវត្តអូររអិលរថយន្ដបត់ចូលវត្ត ឯម៉ូតូបំរុងវ៉ារថយន្ដ ពេលឡើងវ៉ារស្រាប់តែឃើញរថយន្ដបត់ ក៏ជាន់ហ្រ្វាំងមិនជាប់ រួចក៏ទៅប៉ះរថយន្ដអូស ដួលតែម្ដង។
បច្ចុប្បន្ន៖ ជនរងគ្រោះទាំង០៣នាក់ត្រូវបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកឯកម៉ូតូនិងរថយន្ដខាងលើ បានដកហូតយកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕
ដោយ៖ ស សារ៉េត