លោក ប៉ាន សូរស័ក្តិ៖ ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាបានបង្កើតនូវគំនិតផ្ដួចផ្ដើមមួយចំនួន ដើម្បីលើកកម្ពស់ការធ្វើសមាហរណកម្មឌីជីថលអាស៊ាន

ចែករំលែក៖

ភ្នំពេញ៖ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​ពាណិជ្ជកម្ម​ បានឱ្យដឹងថា​ លោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញថ្លែងសន្ទរកថាបើក សិក្ខាសាលារបស់ Digital Economy Agreement Leadership (DEAL Group) ក្រោមប្រធានបទ “ការពន្លឿនសមារណកម្មសេដ្ឋកិច្ចឌីជីថលអាស៊ាន” តាមប្រព័ន្ធវីដេអូ​ កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។

ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្ដ្រី បានថ្លែងអំណរគុណចំពោះ DEAL Group ដែលបានរៀបចំសិក្ខាសាលាដ៏មានសារសំខាន់នេះឡើង។ ជាមួយគ្នានេះ លោក បានគូសបញ្ជាក់អំពី ការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាញកាឡានុវត្តភាព និងផលប្រយោជន៍នៃការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល ដែលសកម្មភាពរបស់រាជរដ្ឋាភិបាល រួមមាន៖ ការបង្កើតគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល, គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល, ការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥, ការបង្កើតបញ្ជរតែមួយជាតិនិងចូលរួម ASEAN Single Windows, និង ការអនុវត្តក្របខណ្ឌគោលនយោបាយក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។

លោករដ្ឋមន្ដ្រី បន្ដថា ការធ្វើសមាហរណកម្មឌីជីថលក្នុងកម្រិតតំបន់អាស៊ាន បន្ថែមលើ AEC Blueprint ២០២៥ ដែលមានដូចជា ផែនការមេ ICT អាស៊ាន ២០២០, ផែនការមេស្ដីពីការតភ្ជាប់អាស៊ាន ២០២៥, ក្របខណ្ឌអាស៊ានសម្រាប់ការការពារទិន្នន័យផ្ទាល់ខ្លួន, និងផែនការសកម្មភាពយុទ្ធសាស្ដ្រអាស៊ានសម្រាប់ការអភិវឌ្ឍ SME ២០២៥, កិច្ចព្រមព្រៀងអាស៊ានស្ដីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, និង Bandar Seri Begawan Roadmap។

លោករដ្ឋមន្ដ្រី បន្ថែមថា ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាបានបង្កើតនូវគំនិតផ្ដួចផ្ដើមមួយចំនួន ដើម្បីលើកកម្ពស់ការធ្វើសមាហរណកម្មឌីជីថលអាស៊ាន ដូចជា ការសិក្សាលទ្ធភាពម៉ូដែលបញ្ជូនបច្ចេកវិទ្យាសម្រាប់គម្រោងពាក់ព័ន្ធនឹង SDGs ក្នុងដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងនិរន្តរភាព និងក្របខណ្ឌសម្រាប់ជំរុញកំណើននៃ Ecosystems សម្រាប់អាជីវកម្មឌីជីថលថ្មីក្នុងតំបន់អាស៊ាន។

នៅកិច្ចបញ្ចប់ លោករដ្ឋមន្ដ្រី បានបង្ហាញនូវសេចក្ដីជឿជាក់ថា សិក្ខាសាលានេះនឹងផ្តល់នូវឱកាសដ៏ល្អមួយដល់វាគ្មិន និងអ្នកចូលរួមមកពីស្ថាប័នរដ្ឋាភិបាល និងឯកជន ពិភាក្សា-ផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមក ដើម្បីចូលរួមចំណែកធ្វើឱ្យសមាហរណកម្មសេដ្ឋកិច្ចឌីជីថលក្នុងតំបន់អាស៊ាន កាន់តែទូលំទូលាយ និងប្រកបដោយបរិយាបន្ន៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print