ឆ្នាំ២០២២អាចជាឆ្នាំមានភ្លើងឆេះព្រៃទ្រង់ទ្រាយធំបំផុតនៅអឺរ៉ុប

ចែករំលែក៖

ភ្លើងឆេះព្រៃបានឆេះរាលដាលនៅប្រទេសជាច្រើនក្នុងតំបន់អឺរ៉ុប អាចក្លាយជាភ្លើងឆេះព្រៃទ្រង់ទ្រាយធំបំផុតនៅក្នុងឆ្នាំ២០២២នរះ ។ ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា បម្រែបម្រួលអាកាសធាតុរួមចំណែកធ្វើឱ្យភ្លើងឆេះព្រៃកាន់តែអាក្រក់។

ភ្លើងឆេះព្រៃកើតឡើងនៅក្នុងប្រទេសបារាំង អេស្ប៉ាញ ព័រទុយហ្គាល់ ក្រិច ឆេក…តាំងពីដើមឆ្នាំ២០២២មក បានបំផ្លាញព្រៃឈើច្រើនជាងកាលពីឆ្នាំ ២០២១ទៅទៀត ។ មានព្រៃឈើប្រមាណ៥ពាន់គីឡូម៉ែត្រត្រូវភ្លើងឆេះខ្ទេច ស្មើនឹងផ្ទៃដីប្រទេស Trinidad និងTobago។
លោក Jesus San Miguel សហការីនៃអង្គការ EFFIS តាមដានតាមផ្កាយរណបរបស់សហគមន៍អឺរ៉ុបបានបញ្ជាក់ថា ស្ថានភាពនឹងកាន់តែអាក្រក់លើសពីការគ្រោងទុកដោយសារតែកម្តៅកើនឡើងខ្ពស់ ។
តាមធម្មតា ភ្លើងឆេះព្រៃ កើនឡើងខ្ពស់នៅតំបន់អឺរ៉ុបចាប់ផ្តើមពីខែកក្កដាដល់ខែកញ្ញាជារៀងរាល់ឆ្នាំ ។ ប៉ុន្តែនៅក្នុងឆ្នាំ ២០២២នេះភ្លើងឆេះព្រៃមានទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានពីមុនមក។
មកទល់ពេលនេះ សីតុណ្ហភាពលើពិភពលោកជាមធ្យមកើនឡើងដល់១,១អង្សាសេ ។ តាមការលើកឡើងរបស់អង្គការសហប្រជាជាតិ កម្តៅផែនដីនឹងកើនឡើងដល់ទៅ២,៧អង្សាសេ នៅចុងសតវត្សនេះ៕ ដោយ ធីរីណា

...

រូប​ថត​ :​ TTXVN-VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print