កូរ៉េខាងត្បូង ៖ ទីក្រុងព្យុងយ៉ាងអាចនឹងសាកល្បងគ្រាប់បែកបរមាណូនៅចុងសប្តាហ៍នេះ

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងឯកភាពជាតិ កូរ៉េខាងត្បូង លោក Kwon Young-se នៅថ្ងៃទី ២៦ខែកក្កដា បានឲ្យដឹងថា កូរ៉េខាងជើង អាចសាកល្បងគ្រាប់បែកបរមាណូ ក្នុងឱកាសនៃទិវាជ័យជម្នះ នៅក្នុងសប្តាហ៍នេះ។
កូរ៉េខាងជើង នឹងប្រារព្ធខួប៦៩ឆ្នាំ ថ្ងៃចុះហត្ថលេខាលើបទឈប់បាញ់ឆ្នាំ១៩៥៣ ដើម្បីបញ្ចប់សង្គ្រាមឧបទ្វីបកូរ៉េនៅថ្ងៃទី ២៧ខែកក្កដា ឆ្នាំ ១៩៥៣ ។ ទីក្រុងព្យុងយ៉ាងបានចាត់ទុកថ្ងៃនេះគឺជា«ទិវាជ័យជម្នះ»ក្នុងសង្គ្រាមរំដោះជាតិ។
រដ្ឋមន្ត្រី Kwon Young-se បានលើកឡើងថា កូរ៉េខាងជើង នឹងរៀបចំពិធីជួបជុំអតីតយោធាដែលតស៊ូនៅក្នុងសម័យនោះ។
តាមការសន្និដ្ឋាន មេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន នឹងចូលរួមនៅក្នុងព្រឹត្តិការណ៍ខាងលើ ក៏ដូចជាផ្ញើសារសំខាន់ទៅកាន់ពិភពលោក ពីគោលនយោបាយរបស់កូរ៉េខាងជើង ៕ ដោយ​ ធីរីណា​

...

រូប​ថត​ :​KCNA/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print